website_news:2020150505

ពលករខ្មែរចំនួន៦៦នាក់មានលួចឆ្លងដែនត្រូវបានកម្លាំងចំរុះយកមកអប់រំធ្វើកិច្ចសន្យាថ្មីៗ

http://neakmeasnews.com/ Thu,14 May 2020 (Time 06:12 PM) ដោយ ៖ សហការី

ពលករខ្មែរចំនួន៦៦នាក់មានលួចឆ្លងដែនត្រូវបានកម្លាំងចំរុះយកមកអប់រំធ្វើកិច្ចសន្យាថ្មីៗនេះ ក្រោយពី សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ឍប់ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាងតាមរបៀងនានា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។ ខេត្តបាត់ដំបង,ស្រុងកំរៀងយោងតាមលិខិតរបស់សម្តេច ស ខេង ដាក់ទៅកាន់អភិបាលខេត្តនានាស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជាតិខាងតាមច្រករបៀងនានា។ ស្រាប់តែនៅថ្ងៃទី១៤, ខែឧសភា, ឆ្នាំ២០២០ មានពលករខ្មែរចំនួន៦៦នាក់ ក្នុងនោះមានស្រី៣០នាក់ ក្មេង០៤ប្រុស់២៦នាក់ ដែលមានបំណងលួចឆ្លងដែនតាមច្រករបៀងរបស់ប៉ុស្តិវរសេនាតូចការពារព្រំដែនគោក ស្វាយចេក៨១៩តែត្រូវបានកម្លាំងចំរុះដែលប្រចាំការនៅទីនោះធ្វើការឃាត់ដើម្បីយកមកសាកសួរនិងធ្វើកិច្ចសន្យាបើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យសារព័ត៍មានដឹងថាពលករខ្មែរទាំង៦៦នាក់គឺមកពីខេត្តចំនួន៩មានខេត្ត

ខេត្តបាត់ដំបង២៤នាក់

ខេត្តសៀមរាប២០នាក់

ខេត្តព្រៃវែង០៧នាក់

ខេត្តត្បូងឃ្មុំ០៦

ខេត្តកំពត០៤

ភ្នំពេញ០១

ខេត្តកំពង់ចាម០៣

ខេត្តក្រចេះ០១

ខេត្តកំពង់ធំ០១

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនបានបញ្ជូនមកកាន់ប៉ុស្តិ៍វរៈសេនាតូចការពារព្រំដែនគោកលេខ៨១៩ ស្វាយចេកនិងបានធ្វើការអប់រំកិច្ចសន្យាដើម្បីបញ្ឈប់ឲ្យពួកគាត់លួចឆ្លងដែនដោយខុសច្បាប់ដោយយោងតាមសេចក្តីប្រកាសរបស់ប្រទេសថៃមានការរឹតបន្តឹង ដើម្បីទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ១៩ និងបានឲ្យពួកគាត់វិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ អាជ្ញាធរក៏ដូចសមត្ថកិច្ចក្នុងមូលដ្ឋានសង្ឃឹមថាបងប្អូនពលករខ្មែរដែលមានបំណងលួចឆ្លងដែនតាមរយៈមេខ្យល់ ឬដោយខ្លួនឯងសូមបញ្ឈប់រាល់ការប៉ុនប៉ងលួចឆ្លងដែនខុសច្បាប់ព្រោះថា បច្ចុប្បន្នប្រទេសថៃកំពុងតែមានការរឹតបន្តឹងព្រោះតែជំងឺមេរោគកូវីដ១៩រីរាលដាលទៅមនុស្សជាច្រើននាក់។

website_news/2020150505.txt · Last modified: 2020/05/15 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki