website_news:2020150506

ទីតាំងម៉ាស្សារ (Q House Dining & Bar) ត្រូវបានគេទម្លាយថា បង្កប់ល្បែងស៊ីសងតាមអ៉ីនធើណេត និងបង្កប់សេវាកម្មផ្លូវភេទ

http://neakmeasnews.com Thu,14 May 2020 (Time 10:10 AM) ដោយ ៖ សហការី

(ភ្នំពេញ) ៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា ទីតាំងម៉ាស្សារ (Q House Dining & Bar) ស្ថិតនៅផ្ទះលេខ៩១ ផ្លូវលេខ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានបង្កប់ល្បែងស៊ីសង និងសេវាកម្មបម្រើផ្លូវភេទខុសច្បាប់ ដែលភាគច្រើនជាភ្ញៀវជនជាតិចិន។ នេះជាការព្រួយបារម្មណ៍ខ្លាំងណាស់ ដែលនៅក្នុងប្រទេសកម្ពុជាមិនតម្រូវឲ្យមានអាជីវកម្មបែបនេះ ហើយអ្នករងហានិភ័យខ្លាំងបំផុត គឺនារីខ្មែរក្មេងៗ។ ជាទូទៅហាងនេះមានការបើកនៅពេលយប់នឹងមាននារីក្មេងៗជាច្រើនមកត្រៀបត្រាដើម្បីមកទទួលភ្ញៀវ។

គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបទីតាំងខាងលើនេះទេ ដោយបានបណ្ដែតបណ្ដោយឲ្យករណីនេះបានកើតមានឡើងជាយូណាស់មកហើយ ទើបម្ចាស់ហាងខាងលើនេះ មិនមានការក្លាចញញើតនឹងផ្លូវច្បាប់អ្វីបន្ដិចសោះ។

មហាជនសូមស្នើសុំឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្ដាមានចំណាត់ការបង្ក្រាបចំពោះទីតាំងខាងលើ ដែលកំពុងបើកយ៉ាងគឃ្លើននេះផង៕

website_news/2020150506.txt · Last modified: 2020/05/15 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki