website_news:2020150507

រួមគ្នាបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩បានការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ពលករខ្មែរប្រុសស្រី១០នាក់គណៈមេខ្យលលួចនាំឆ្លងដែនតាមច្រករបៀងត្រូវបានកម្លាំងនគរបាលការពារ

http://neakmeasnews.com Thu,14 May 2020 (Time 07:55 AM) ដោយ ៖ សហការី

រួមគ្នាបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ បានការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ពលករខ្មែរប្រុស-ស្រី១០នាក់គណៈមេខ្យលលួចនាំឆ្លងដែនតាមច្រករបៀង ត្រូវបានកម្លាំងនគរបាលការពារព្រំដែនលេខ៨១៥ឃាត់ខ្លួន ខេត្តបន្ទាយមានជ័យ, ស្រុកម៉ាឡៃ ក្រោមការដឹកនាំ និងមានការយកចិត្តទុកដាក់ពីសំណាក់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ ៨១៥ ដើម្បីការពារសុខសុវត្ថិភាព និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនពិសេសពលករចំណាកស្រុកតាមរយៈមេខ្យល់ដោយខុសច្បាប់ នៅវេលាម៉ោង២២:៤០រសៀលក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ចំនួនបួននាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិបានដឹកនាំកម្លាំងល្បាតតាមព្រំដែនប្រទះឃើញពលករខ្មែរបម្រុងលួចឆ្លងដែនដោយខុសច្បាប់នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះបើតាមរបាយការណ៍របស់នគរបាលការពារព្រំដែនគោកលេខ៨១៨ បានឲ្យសារព័ត៍មានដឹងថា ពលករប្រុសស្រីចំនួន១០ នាក់ក្នុងនោះមានស្រី ៣នាក់មកពីខេត្តចំនួន០៣ខេត្តសៀមរាបចំនួន៣នាក់ ពីខេត្តឧត្តរមានជ័យ ៥នាក់ស្រី២នាក់ខេត្តបន្ទាយមានជ័យចំនួន ៣នាក់ស្រី១ ក្រោយពីធ្វើការឃាត់ខ្លួន នគរបាលការពារព្រំដែនគោកលេខ៨១៥ បាននាំពលករទាំងអស់មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់ការរួចឆ្លងដែនដោយខុសច្បាប់ពិសេសកម្លាំងបានសួររកមេខ្យល់ដែលដឹកនាំពួកគាត់ចូលឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃផងដែរ ពលករទាំង១០នាក់បានឆ្លើយប្រាប់នគរបាលថាពួកគាត់ត្រូវបានមេខ្យល់ពីរនាក់នាំពួកគាត់ឆ្លងដែន ដោយយកប្រាក់ពីពួកគាត់នៅក្នុង១នាក់២៥០០បាទក្រោយពីទទួលព័ត៌មានកម្លាំងក៏បានទៅឃាត់ខ្លួនមេខ្យល់២ នាក់និងបានរៀបចំបញ្ជូនទៅកាន់អធិការនគរបាលស្រុកម៉ាឡៃដើម្បីកសាក់សួរទៅតាមនីតិវិធីនៃច្បាប់។ សូមបងប្អូនពលករខ្មែរកុំចាញ់បោកមេខ្យល់តាមរយៈការនាំឆ្លងដែនដោយខុសច្បាប់ព្រោះថានេះជាទង្វើខុសច្បាប់ទន្ទឹមនឹងប្រទេសថៃកំពុងតែមានការរឹតបន្តឹង។

website_news/2020150507.txt · Last modified: 2020/05/15 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki