website_news:2020150512

ថៃបញ្ជូនពលរដ្ឋខ្មែរម្នាក់ឱ្យត្រឡប់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ

http://www.rasmeinews.com/ May 14, 2020, 5:13 PM

ដោយបាយ័ន/ឧត្តរមានជ័យ: ប្រជាពលរដ្ឋខ្មែរម្នាក់ត្រូវបានអាជ្ញាធរថៃដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃឱ្យវិលត្រឡប់មកស្រុកកំណើតវិញ។ ការប្រគល់និងទទួលប្រជាពលរដ្ឋខ្មែរពីអាជ្ញាធរថៃ បានធ្វើឡើងវេលាម៉ោង១២និង១០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះតាមច្រកអន្តរជាតិជាំ ស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាប្រជាពលរដ្ឋដែលត្រូវបានថៃបញ្ជូនមកស្រុកកំណើតនោះគឺមានឈ្មោះ សុខ សៅរឿន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានបន្តថាជនឈ្មោះសុខសៅរឿនត្រូវបានថៃចាប់កាលពីថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩កន្លងមកនេះពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃដោយចូលតាមច្រកចាក់ច្រែងហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅស្រុកខាន់តាឡាក់ខេត្តស៊ីសាកេតប្រទេសថៃ៕S/

website_news/2020150512.txt · Last modified: 2020/05/15 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki