website_news:2020150513

អាជ្ញាធរព្រមានចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់តាមច្រករបៀង

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 14/05/2020

រាជធានីភ្នំពេញ ៖ អាជ្ញាធរកម្ពុជាបានបង្ហាញនូវការរិតបន្តឹងការឆ្លងដែនខុសច្បាប់តាម ច្រករបៀងរបស់ពលរដ្ឋតាមការអូសទាញរបស់មេខ្យល់មួយចំនួន ហើយក៏បានព្រមានចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញពលរដ្ឋខ្មែរឲ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាង តាមច្រករបៀងថែមទៀត ។ វិធានការខាងលើនេះត្រូវបានបង្ហាញតាមលិខិតមួយច្បាប់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្ញើទៅអភិបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីឲ្យកោះប្រជុំជាបន្ទាន់ ហើយណែនាំដល់កម្លាំងមានសមត្ថកិច្ច ទាំងអស់នៅតាមព្រំដែនឲ្យចូលរួមសហការគ្នាដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូល ឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។

សម្តេច ស ខេង ក៏បានបញ្ជាក់នៅក្នុងលិខិតនោះថា សមត្ថកិច្ចត្រូវស្រាវជ្រាវស្វែករក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរឲ្យឆ្លងដែរដោយខុសច្បាប់ទៅ ប្រទេសជិតខាងតាមច្រករបៀងនានា ហើយក្នុងករណីដែលសមត្ថកិច្ចនៃប្រទេសជិតខាងបាន ចាប់ឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិត ខាងតាមច្រករបៀងនានា រដ្ឋបាលខេត្តត្រូវទំនាក់ទំនងនិងសម្របសម្រួលជាមួយសមត្ថកិច្ចនៃ ប្រទេសជិតខាងដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានឆាប់ ដើម្បីស្នើឲ្យសមត្ថកិច្ចនៃប្រទេសជិត ខាងចាត់បញ្ជូនពួកគាត់វិលត្រឡប់មកកម្ពុជាវិញ និងយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាពការ អនុវត្តវិធានការចត្តាឡីស័ក្កិនិងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងៗខ្លួនឲ្យបានសម ស្រប ។

សម្តេចបានបញ្ជាក់បន្ថែមថា បច្ចុប្បប្រទេសជិតខាងនៅបន្តដាក់ប្រទេសក្នុងភាព អាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ ហេតុនេះរដ្ឋបាលខេត្តត្រូវអប់រំណែ នាំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជិត ខាងក្នុងរយៈពេលនេះជាដាច់ខាត ។ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការនិងគោល ការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលក្នុងការបង្ការ ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជាឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕

website_news/2020150513.txt · Last modified: 2020/05/15 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki