website_news:2020150514

សមត្ថកិច្ចធ្វើការឃាត់ខ្លួន គ្រូខ្មែរ និង បក្សពួក តាមបណ្តឹងនារីម្នាក់ ពាក់ព័ន្ធនឹងករណី ដាក់ថ្នាំសំរើប បន្ទាប់មកក៏

https://khmernews.news/ 15-05-2020

ខេត្តសៀមរាប ៖ លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ឧសភា នេះថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកក៏បានចុះទៅឃាត់ខ្លួនគ្រូបោកម្នាក់ នៅខេត្តសៀមរាម តាមពាក្យបណ្តឹងរបស់យុវតីរងគ្រោះ ដែលត្រូវបានលោកគ្រូខ្មែរចាប់រំលោ ភបានសម្រេច។

ជនរងគ្រោះដែលត្រូវគ្រូអឹម (គ្រូខ្មែរ) រំលោ ភ បានសម្រេចនោះ មានឈ្មោះថា ឡ .ធ.វ ភេទ ស្រី អាយុ២០ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។ នាងបានប្រាប់ថា ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺ ហើយគ្រូខ្មែររូបនោះ បានឲ្យម្តាយរបស់នាង នៅសម្រាកនៅផ្ទះ គ្រូ អ៉ឹម (គ្រូខ្មែរ) ភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

ខណៈពេលដែលនាងបាននៅកំដរមើលថែអ្នកម្តាយនោះ លោកគ្រូរូបនោះក៏បានហៅនាងឲ្យចូលបន្ទប់ ហើយក៏យកដៃមកច្រត់លើក្បាលនាង ហើយបានឲ្យថ្ន ាំពណ៏ខៀវលេប ពេលលេបហើយ នាងទន់ខ្លួន ហើយលោកគ្រូ ឈ្មោះ គ្រូ អ៉ឹម រួមភេទជាមួយ ជាមួយខ្លួន បានសម្រេច។ បន្ទាប់ពីគ្រូខ្មែររួចរាល់ហើយនោះ ក៏ឲ្យសិស្ស ឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល ឈ្មោះ វីត រួមភេទជាមួយខ្លួនបានម្នាក់ម្តងផងទៀតផង។

លោកជា ហេង បន្ថែមថា ក្រោយពីទទួលពាក្យបណ្តឹងរួច លោកបានសុំលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្រសៀមរាបបើកការស៊ើបអង្កេតបឋម។ លោកជា ហេង បន្តថាលុះនៅរសៀលថ្ងៃទី១៤ខែឧសភាម្សិលមិញ លោកនិងកម្លាំងនគរបាលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង បានទៅដល់ផ្ទះ គ្រូ អ៉ឹម ដែលមានទីតាំងខាងលើ ដោយធ្វើការឆែកឆេររកឃើញវត្ថុតាងសំបកថ្មាំ Viaga ជាច្រើនបន្ទះ។

ជាមួយគ្នានោះផងដែរ ក៏មានជនរងគ្រោះចំនួនពីរនាក់ ១ ឈ្មោះ ព. ផ អាយុ ១៧ឆ្នាំ និង ឈ្មោះ ឌ. វ.ន អាយុ ១០ឆ្នាំ ជាកូនអ្នកជំងឺ ក៏ត្រូវបានគ្រូអឹម នាំចូលបន្ទប់ឲ្យស្រាតខោ និងបានធ្វើអ្វីផ្សេងទៀត។

ក្មេងស្រីដែលមានឈ្មោះថា ព. ផ ត្រូវបានឈ្មោះ សយ សំប៊ុន ចាប់រំលោ ភនា ងតាំងពីនាងអាយុទើប ១៤ឆ្នាំ។បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបាននាំមកសាកសួរ ប៉ុន្តែពួកគេមិនបានសារភាពនោះទេ។ទោះយ៉ាងណាជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនតាមបញ្ជា របស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ៕

website_news/2020150514.txt · Last modified: 2020/05/15 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki