website_news:2020150602

កំលាំងប៉ុស្តិ៍រដ្ឋបាលកន្ទួត ចុះផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ និងភូមិឃុំមានសុវត្ថិភាព ជូនពលរដ្ឋតាមខ្នងផ្ទះ

http://cambodiapolice.com/policekh/ 10:56 am 14 មិថុនា 2020

ខេត្តក្រចេះ ៖ នៅងថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង៨និង៣០នាទី កំលាំងប៉ុស្តិ៍រដ្ឋបាលកន្ទួត ចុះផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ និងភូមិឃុំមានសុវត្ថិភាព ជូនពលរដ្ឋតាមខ្នងផ្ទះ និងសួរសុខទុក្ខនៅចំណុចភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ។ ការចុះផ្សព្វផ្សាយនោះមានខ្លឹមសារដូចខាងក្រោម ៖

-ផ្សព្វផ្សាយ សេចក្ដីអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ។

-ផ្សព្វផ្សាយ រួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ។

-ចែក សារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ។

-ផ្សព្វផ្សាយ រួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ

-ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហិង្សាទាក់ទងនឹងយេនឌ័រ,អំពើជួញដូរស្ដ្រីនិងកុមារ

-ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។

-អំពីគ្រោះអគ្គីភ័យ។

-នៅក្នុងនោះកម្លាំងបានធ្វើការផ្សព្វផ្សាយនូវលក្ខណសម្បត្តិទាំង៩យ៉ាងរបស់គោលនយោបាយភូមិឃុំមាន សុវត្ថិភាព និង វិធីបង្ការទប់ស្កាត់ វីរុស កូវីដ-19 ។

មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ២០នាក់ /ស្រី ១២នាក់ ព្រមទាំងបានចែកខិតប័ណ្ណចំនួន ២០សន្លឹក ផងដែរ ៕

website_news/2020150602.txt · Last modified: 2020/06/15 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki