website_news:2020150604

អ្នករកស៊ីវេរលុយពីថៃ៨នាក់ សុំឲ្យស្នងការនគរបាលខេត្តអន្តរាគមន៍

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ២១:៥៧ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ អ្នករកស៊ីវេរលុយពីថៃ៨នាក់ សុំឲ្យស្នងការនគរបាលខេត្តអន្តរាគមន៍ ជួយរកដំណោះស្រាយ ដែលម្ចាស់ហាងប្តូរលុយ និងវេរលុយមិនសងប្រាក់ចំនួន ២ ១៨៤.១២៣បាត បានចូលជួបកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនករបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ អ្នករកស៊ីវេរលុយចំនួន០៨នាក់ បានសុំឲ្យជួយអន្តរាគមន៍រកដំណោះស្រាយចំពោះឈ្មោះ មិត្ត សាវរី និងប្តីឈ្មោះ លី ថែន ជាម្ចាស់យីហោ១០៨ ដែលជាកន្លែងប្តូរលុយ និងវេរលុយក្នុងក្រៅប្រទេស ចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលបានជំពាក់លុយថ្លៃអថិតិជន ឬកូនដៃវេរពីប្រទេសថៃចំនួន២៦៧នាក់ ដែលស្មើទឹកប្រាក់ចំនួន២ ១៨៤.១២៣បាត។

តាមសម្ដីតំណាងម្ចាស់លុយ៨នាក់បានប្រាប់ថា៖ មូលហេតុពួកគាត់មកជួបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជួយអន្តរាគមន៍ដោយឈ្មោះ លី ថែន ជាប្តី ឈ្មោះ មិត្ត សាវរី ជាប្រពន្ធ ដែលជាម្ចាស់កន្លែងទទួលវេរលុយនៅផ្សាររ៉ុងក្លឿប្រទេសថៃ បានទទួលលុយ ដែលកូនដៃវេរពីប្រទេសថៃចូល ដែលមានឯកសារវេលុយហើយមិនព្រមបើកលុយឲ្យ ដើម្បីគាត់យកលុយនេះបើកឲ្យគ្រួសារម្ចាស់លុយចំនួន២៦៧នាក់ ដែលមានទឹកប្រាក់សរុបចំនួន២.១៨៤.១២៣បាត។

លោកកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា៖ ចំពោះអ្នករកស៊ីវេរលុយចំនួន៨នាក់ ដែលសុំជួយអន្តរាគមន៍រឿងជំពាក់លុយវេររបស់កម្មករដែលធ្វើការនៅប្រទេសថៃ ដែលខិតខំប្រឹងធ្វើការងារទាំងយប់ និងថ្ងៃគ្មានថ្ងៃសម្រាកបានលុយផ្ញើឲ្យឪពុកម្តាយ និងក្រុមគ្រួសារ ហើយអ្នកវេរលុយមិនបើកឲ្យទៀត។ រឿងនេះកោះហៅអ្នកដែលជំពាក់លុយឈ្មោះ លី ថែន ជាប្តី ឈ្មោះ មិត្ត សាវរី ជាប្រពន្ធចូលខ្លួនដោះស្រាយជូនឲ្យបានឆាប់នេះ ជាលុយកម្លាំងញើសឈាមកម្មករ ធ្វើការនៅប្រទេសថៃ៕ ដោយ ៖ ប៊ុន ធឿន

website_news/2020150604.txt · Last modified: 2020/06/15 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki