website_news:2020150609

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៣នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 12-06-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានទទួលពលករខ្មែរចំនួន ០៣នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ និងមានការចូលរួមត្រួតពិនិត្យសុខភាព ពីក្រុមចត្តាឡីស័កផងដែរ។ កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់នេះ មាន ១-ឈ្មោះ ពេជ មេសា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិជីមាន ឃុំត្រពាំងព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ២-ឈ្មោះ សុវិមុន ប៉ាយ ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិជីមាន ឃុំត្រពាំងព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និង៣-ឈ្មោះ ឌុល វិនុត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិ១ ឃុំដងទង់ ស្រុកខេមរភូមិន្ទ ខេត្ត កោះកុង។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចក៏ប្រគល់ជូនចត្តាឡីស័កដើម្បីអនុវត្តបន្ត។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រក មិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញត និងអ្នកបើកបររថយន្តចំនួន ០១នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020150609.txt · Last modified: 2020/06/15 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki