website_news:2020150610

កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គខបជ) ជាមួយអង្គការដៃគូ

https://www.facebook.com/deputygovernoryousophear/ 13-06-2020

ខេត្តសៀមរាប៖ នៅសៀល ថ្ងៃព្រហស្បតិ៍ 6 រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព,ស 2564 ត្រូវនឹងថ្ងៃទី11ខែ មិថុនា ឆ្នាំ2020 លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានទទួលជួបពិភាក្សាការងារជាមួយអង្គការសកម្មភាពដើម្បីកុមារ (Aple) អង្គការដែនដីមនុស្សហូរឡង់ប្រចាំនៅកម្ពុជា និងអង្គការជំហានកម្ពុជា នៅរដ្ឋបាលសាលាខេត្តសៀមរាប ។

កិច្ចជំនួបនេះ បានពិភាក្សាការងារពាក់ព័ន្ធនឹងការអន្តរាគមន៍ជួយជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅក្នុងសហគមន៍។ នៅក្នុងកិច្ចនេះផងដែរ អង្គការដៃគូក៏ធ្វើការថ្លែងអំណរគុណចំពោះរដ្ឋបាលសាលាខេត្តសៀមរាប ពិសេសលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសមាជិកនៃមន្ទីរអង្គភាពជំនាញ ដែលតែងតែជួយសម្របសម្រួល ការអន្តរគមន៍ លើករណីក្នុងការជួយជនរងគ្រោះបានទាន់ពេលវេលា និងឆ្លើយតបទៅតម្រូវការរបស់ជនរងគ្រោះ ពិសេសគឺមានកិច្ចសហការល្អជាមួយបណ្តាអង្គការដៃគូមិនរដ្ឋាភិបាល ជាតិ អន្តរជាតិ ដើម្បីការពារ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។

មានប្រសាន៍ នៅក្នុងកិច្ចជំនួបខាងលើ លោកស្រី យូ សុភា អភិបាលរងខេត្ត បានពិនិត្យ និងផ្តល់ជាអនុសាសន៍លើបញ្ហាប្រឈមមួយចំនួន ដល់អង្គការដៃគូលើ ការអនុវត្តសកម្មភាពក្នុងការផ្តល់សេវាផ្នែកច្បាប់ និងផ្នែកសេវាសង្គមកិច្ច ដល់ជនរងគ្រោះ ឬជនងាយរងគ្រោះឲ្យស្របទៅតាមនីតីវិធីច្បាប់ និងរដ្ឋបាល របស់រាជរដ្ឋាភិបាល ពិសេសត្រូវផ្តល់ព័ត៌មាន និងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលរដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឲ្យកាន់តែល្អថែមទៀត។

website_news/2020150610.txt · Last modified: 2020/06/15 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki