website_news:2020150703

អង្គការសុខភាពពិភពលោកកោតសរសើរភាពជោគជ័យដ៏អស្ចារ្យរបស់កម្ពុជា ក្នុងការឆ្លើយតបមេរោគកូវីដ

http://btv.com.kh/nation-news/ 15/07/2020

ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក WHO លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានសន្យាបន្តសហការជាមួយកម្ពុជាជានិច្ច ក្នុងកិច្ចការទប់ស្កាត់មេរោគកូវីត១៩ ហើយបានកោតសរសើរចំពោះភាពជោគជ័យដ៏អស្ចារ្យរបស់កម្ពុជាដែលបានឆ្លើយតបយ៉ាងឆាប់រហ័សនិងប្រកបដោយសាមគ្គីភាពនូវមេរោគដ៏កាចសាហាវមួយនេះ។ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត លី អៃឡាននេះ គឺបានលើកឡើងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័ន ពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្កការសហប្រជាជាតិនៅកម្ពុជា ស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការ រាតត្បាត ជំងឺកូវីដ–១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងថ្នាក់ក្រោមជាតិ បាន ឆ្លើយតប ទៅនឹងជំងឺកូវីដ–១៩ ប្រកបដោយភាពជោគជ័យដ៏ធំ ហើយការខិតខំនេះ គឺពិតជាធ្វើឲ្យអ្នកស្រីអគុណដ៏ស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នានាពេលកន្លងទៅនោះ។ លោកស្រី បន្ដថា ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យ ព្រោះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវិនិយោគទៅលើទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

យ៉ាងណាក៏ដោយអ្នកស្រី លី អៃឡាន បានលើកឡើងផងដែរថា ដរាបណាមេរោគកូវិដ១៩ នៅតែបន្តរាលដាលដូចភ្លើងឆេះព្រៃនៅទូទាំងពិភពលោក វានៅតែបន្តការគំរាមកំហែងឥតឈប់ឈរចំពោះប្រទេសកម្ពុជាដដែល ដូចជា ករណីនាំចូលនាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញជាភស្ដុតាងស្រាប់។ ដូចនេះ បងប្អូនប្រជាពលរដ្ឋគប្បីបន្តមានការប្រុងប្រយ័ត្នដោយកុំប្រហែសឲ្យសោះ ហើយត្រូវធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ដែលបានបង្ហាញ និងណែនាំនាពេល កន្លងទៅឲ្យបានជាប់ជានិច្ច៕

website_news/2020150703.txt · Last modified: 2020/07/15 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki