website_news:2020150704

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៥នាក់ ពីសមត្ថកិច្ចថៃ

https://www.facebook.com/GDIOfficial/ 14-07-202

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាមនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន០៥នាក់ពីសមត្ថកិច្ចថៃ ដោយមានការចូលរួមត្រួតពិនិត្យសុខភាពពីក្រុមចត្តាឡីស័ក។នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់នេះ មាន ១-ឈ្មោះ ស៊ិន ពិសិត ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិអង្គរំដួល ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត, ២-ឈ្មោះ កែន ស្រ៊ន ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិកោះសង្កែ ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត, ៣-ឈ្មោះ មាស ប៊ុនថា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ១ ឃុំស្មាច់មានជ័យ ក្រុងខេនរភូមិន្ទ ខេត្តកោះកុង, ៤-ឈ្មោះ ឆោម គឹមឈាន់ ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅភូមិកោះសែ ឃុំទូក មាសស្រុកទូកមាស ខេត្តកំពត និង៥-ឈ្មោះ យ៉ិន ម៉ី ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិអង្គរំដួល ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសាកសួរ អប់រំណែនាំ និងមានការចូលរួមត្រួតពិនិត្យសុខភាព រួមទាំងការអនុវត្តនីតិវិធី របស់មន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ៕

website_news/2020150704.txt · Last modified: 2020/07/15 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki