website_news:2020150707

សមត្ថកិច្ចថៃបញ្ជូនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន៤៤នាក់ មកឲ្យកម្ពុជាវិញ

http://kampucheathmey.com/ 14/7/2020 7:15 Pm

ភ្នំពេញ ៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែកក្កដា នេះថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចអាអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន៤៤នាក់ មកឲ្យកម្ពុជាវិញតាមច្រកចំនួន២ គឺប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ក្នុងនោះនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន០៥នាក់ ពីសមត្ថកិច្ចថៃ ហើយក៏មានការចូលរួមត្រួតពិនិត្យសុខភាពពីក្រុមចត្តាឡឺស័កផងដែរ។ បើតាមនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនបានឲ្យដឹងថា ពលករខ្មែរទាំង០៥នាក់នោះ មាន ១-ឈ្មោះ ស៊ិន ពិសិត ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិអង្គរំដួល ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត, ២-ឈ្មោះ កែន ស្រ៊ន ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិកោះសង្កែ ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត, ៣-ឈ្មោះ មាស ប៊ុនថា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ១ ឃុំស្មាច់មានជ័យ ក្រុងខេនរភូមិន្ទ ខេត្តកោះកុង, ៤-ឈ្មោះ ឆោម គឹមឈាន់ ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅភូមិកោះសែ ឃុំទូកមាស ស្រុកទូកមាស ខេត្តកំពត និង៥-ឈ្មោះ យ៉ិន ម៉ី ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិអង្គរំដួល ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការសាកសួរ អប់រំណែនាំ និងមានការចូលរួមត្រួតពិនិត្យសុខភាព រួមទាំងការអនុវត្តនីតិវិធី របស់មន្ត្រីចត្តាឡឺស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ចំណែកនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន៣៩នាក់ (ស្រី០៩នាក់ និងកុមារ០៣នាក់) ត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញ ពលករទាំងនេះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចក្រក ធ្វើការអប់រំណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារ ទទួលពលករមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីធ្វើការបន្ត។កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ អាជ្ញាធរថៃនៅតែបន្តបិទច្រកទ្វារព្រំដែន មិនទាន់បើកឲ្យអ្នកដំណើរចេញ-ចូលឆ្លងកាត់នៅឡើយទេ ចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់ និងរថយន្តដឹកទំនិញធន់ធំ ដំណើរការជាធម្មតា៕ កោះកែវ

website_news/2020150707.txt · Last modified: 2020/07/15 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki