website_news:2020150904

កម្លាំងទាហានថៃ រឹតបន្តឹងតាមព្រំដែន ជាប់កម្ពុជាថៃ ដើម្បីទប់ស្កាត់ ការលួចឆ្លងដែនចូលប្រទេស

https://cpnnews.net/ ដោយ CPN News ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2020

(ថៃ): យោងតាមការចុះ ផ្សាយគេហទំព័រសារព័ត៌ មានថៃបានដឹងថា កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២០នេះកម្លាំង ទាហានថៃបានរឹត បន្តឹងតាមបន្ទាត់ ព្រំដែនកម្ពុជាថៃក្នុង ភូមិសាស្ត្រឃុំប៉ារ៉ៃស្រុក អារ័ញប្រាថេតខេត្ត ស្រះកែវប្រទេសថៃ ដើម្បីទប់ស្កាត់ការលួច ឆ្លងដែនខុសក៏ដូចជាការទប់ស្កាត់ការ រីករាលដាលនូវជំងឺកូវិ១៩ចូលមក ប្រទេសខ្លួន។ បើយោងតាមការលើក ឡើងពីកម្លាំង ទាហានឈុតខ្មៅថៃ បានអោយដឹងថាកាចុះ ល្បាតតាមបន្ទាត់ ព្រំដែនកម្ពុជាថៃគឺ កម្លាំងចែកជា២វេន ក្នុង២៤ម៉ោងលើ២៤ ម៉ោងដើម្បីទប់ស្កាត់ ការខ្លួនឆ្លងដែនពីក្រុមពលករខ្មែរ តាមរយះមេខ្យល់នាំ ចូលមកក្នុងទឹកដី ថៃក៏ដូចជាការទប់ ស្កាត់ការរីករាលដាល នូវជំងឺកូវិដ១៩ចូល ក្នុងប្រទេសផងដែរ ។ សូមរំលឹកផងដែរថា ថ្មីៗនេះគឺមានការផ្ទុះឡើងនូវជំងឺកូវិដ១៩នៅក្នុងខេត្តមួយចំនួនក្នុងប្រទេសភូមិមីយ៉ាន់ម៉ា ជាប់និងប្រទេសថៃ ត្រូវបានរដ្ឋាភិបាល ថៃសម្រេចបិតការ ចេញចូលខេត្ត ចំនួន១០ដែលជាប់ និងប្រទេសមីយ៉ាន់ម៉ាដើម្បី ធ្វើការត្រួតពិនិត្យ រកមេរោគកូវិដ១៩និង ការពារកុំអោយឆ្លង បន្តរទៅអ្នក ផ្សេងក្នុង ប្រទេសទៀត ៕

website_news/2020150904.txt · Last modified: 2020/09/15 10:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki