website_news:2020160103

មន្ត្រីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួបសំណេះសំណាល និងពន្យល់ណែនាំ ដល់បងប្អូនពលករខ្មែរ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok 15-01-2020

នាថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មន្ត្រីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួបសំណេះសំណាល និងពន្យល់ណែនាំ ដល់បងប្អូនពលករខ្មែរ អំពីសេវាបញ្ជាក់លិខិតស្នាមនៅស្ថានទូត ច្បាប់ការងារនៅក្នុងប្រទេសថៃ សិទ្ធិនិងអត្ថប្រយោជន៍ដែលបងប្អូនពលករអាចទទួលបានបម្រាមទោសបញ្ញាត្តិនិងការស្នើសុំជំនួយពីស្ថានទូតក្នុងករណីបងប្អូនពលករជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ។

website_news/2020160103.txt · Last modified: 2020/01/16 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki