website_news:2020160104

កម្លាំងអជ្ញាធរខេត្តសាមុតប្រាកាន ឃាត់ខ្លួនពលករខុសច្បាប់ចំនួន២៦នាក់កំពុងលួចធ្វើការខុសច្បាប់ដោយគ្មានប័ណ្ណអនុញ្ញាតកាងារ

https://www.facebook.com/LabourOfficial/ 16/01/20

ប្រភពពីខេត្តសាមុតប្រាកាន ប្រទេសថៃ កាលពីថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២០ ម្សិលមិញបានអោយថា កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ខេត្តសាមុតប្រាកាន បានចុះឃាត់ខ្លួនពលករចំណាកស្រុកខុសច្បាប់ប្រុសស្រី ចំនួន ២៦នាក់ ខណៈពេលដែលពលករខុសច្បាប់ទាំងនោះកំពុងលួចធ្វើការខុសច្បាប់ នៅក្នុងរោងចក្រមួយកន្លែងស្ថិតនៅក្នុងស្រុកថាប់ផាដែង ខេត្តសាមុតប្រាកាន ប្រទេសថៃ។ តាមការបញ្ជាក់របស់សមត្ថកិច្ចពលករខុសច្បាប់ ទាំងអស់នោះត្រូវសមត្ថកិច្ចបញ្ជូនយកទៅធ្វើប្រវត្តិរូបនៅអធិការដ្ឋានតម្រួតស្រុកថាប់ផាដែង ដើម្បីដំណើរការតាមនីតិវិធីច្បាប់មុននិងបញ្ជូនទៅប្រទេសរបស់ពួកគេវិញ។

website_news/2020160104.txt · Last modified: 2020/01/22 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki