website_news:2020160106

ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តប៉ាធុមថានីមានពលករខ្មែរ០៧នាក់

https://www.facebook.com/LabourOfficial/ 16/01/20

ប្រភពពីខេត្តប៉ាធុមថានី ប្រទេសថៃបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានឡើងកាល ពីយប់ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានពលករខ្មែរកំពុងធ្វើដំណើរ ក្នុងរថយន្តនេះរងរបួសធ្ងន់ និងស្រាលចំនួន០៨នាក់ ក្នុងនោះមានជនជាតិថៃម្នាក់។ ឈ្មោះ ជនរងគ្រោះ ៖

១.ឈ្មោះ រ៉ន ឌី ភេទ អាយុ៣០ឆ្នាំ ស្រុកកំណើតរស់នៅខេត្តបាត់ដំបង

២.ឈ្មោះ បារាំង ភេទប្រុស អាយុ៣០ឆ្នាំ ស្រុកកំណើតរស់នៅ ខេត្តបន្ទាយមានជ័យ

៣.ឈ្មោះ ងែក ភេទប្រុស អាយុ៤០ឆ្នាំ ស្រុកកំណើត រស់នៅខេត្តបន្ទាយមានជ័យ

៤.ឈ្មោះ ចន ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត រស់នៅខេត្តបន្ទាយមានជ័យ

៥.ឈ្មោះ ពយ ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើត រស់នៅខេត្តបន្ទាយមានជ័យ

៦.ឈ្មោះ យន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្រុកកំណើត រស់នៅខេត្តបន្ទាយមានជ័យ

៧.ឈ្មោះ ហុង ភេទប្រុស អាយុ ២២ឆ្នាំ ស្រុកកំណើត រស់នៅខេត្តបន្ទាយមានជ័យ (របួសធ្ងន់)

៨.អ្នក បើកបររថយន្ត ជាជនជាតិ ថៃ (របួសធ្ងន់)

តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ពលករខ្មែរទាំងអស់ធ្វើការនៅផ្សារតាឡាតថៃ ស្ថិតក្នុងខេត្តប៉ាធុមថានី បច្ចុប្បន្នពលករខ្មែរដែលរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថាំសាតរ៉ាំងសិត,មន្ទីរពេទ្យថាន់យ៉ាក់បុរីខ្លងសងប៉ាធុមថានី,មន្ទីរពេទ្យបាងកករ៉ាំងសិត មូលហេតុបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍លើនេះគឺបណ្ដាលមកពីរថយន្តដាច់ចង្កូតទៅបុកនិងបង្គោលភ្លើង ។

website_news/2020160106.txt · Last modified: 2020/01/22 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki