website_news:2020160402

ថ្ងៃទី២,ទី៣នៃបុណ្យចូលឆ្នាំហើយ ក៏នៅមានពលករខ្មែរបន្តវិលពីថៃ

http://www.rasmeinews.com/ April 15, 2020, 8:51 PM

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ ថ្ងៃទី២ទី៣នៃបុណ្យចូលឆ្នាំហើយក៏នៅមានពលករខ្មែរបន្តវិលពីប្រទេសថៃតាមច្រកព្រំដែននៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង។ ប៉ុន្តែរឿងដែលសោកសង្រេងនោះគឺពលករត្រូវចំណាយលើថ្លៃជិះឡាន និងការឆែកឆេរតាមផ្លូវក្នុងភូមិសាស្ត្រប្រទេសថៃ ក្នុងម្នាក់ពី១.៥០០ទៅ៣.០០០បាតប្រាក់ថៃ(ឬពី២០ទៅ៤០ម៉ឺនរៀល)។ នៅពេលឆ្លងកាត់ច្រកព្រំដែនខាងថៃចុងក្រោយ ត្រូវចំណាយ ម្នាក់ៗពី៣០០ទៅ៥០០បាតទៀត ។

មន្ត្រីយោធាមន្ត្រីនគរបាល និងអាជ្ញាធរដែនដីដែលទៅចាំទទួលពលករខ្មែរបានឱ្យដឹងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា ៖ទោះដល់ថ្ងៃទី១៤-១៥ ខែមេសាជាថ្ងៃទី២ និងទី៣ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ-ថៃទៅហើយក៏នៅមានពលករខ្មែរវិលពីប្រទេសថៃតាមច្រករបៀងព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនិងបន្ទាយមានជ័យចំនួន៧៦នាក់ដែរ។ ពលករទាំងនោះបានចេញមកតាមច្រកព្រំដែនអូរស្មាច់ខេត្តឧត្តរមានជ័យ។តាមច្រករបៀងនៅសងខាងឬជិតច្រកអន្តរជាតិក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។គឺក្នុង១ថ្ងៃៗមានពលករជាង១០០នាក់ដែរ។ ពលករខ្មែរទាំងនោះត្រូវបានមន្ត្រីអាជ្ញាធរនៃខេត្តដែលទីកន្លែងលំនៅដ្ឋានពលកររស់នៅទទួលនិងរួមដំណើរដឹកតាមរថយន្តកងទ័ពជើងគោកទៅកាន់មជ្ឈមណ្ឌលសំចតនិងចត្តាឡីស័កក្នុងសាលារៀនតាមខេត្ត៕S/

website_news/2020160402.txt · Last modified: 2020/04/16 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki