website_news:2020160403

ឯកឧត្ដម តូច ប៉ូលីវ៉ា បានអញ្ជើញសំណេះសំណាលសុខទុក្ខបងប្អូនពលករដែលទើបវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ

https://gdlf-kh.com// Kao sophy ខេត្តស្វាយរៀង 2020/04/16

ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម តូចប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19ខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវ សម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានចុះពិនិត្យទីតាំងចត្តាឡីស័កគោលដៅទី២ តាមផ្លូវជាតិលេខ១៣ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងបាននាំយកប្រសាសន៍របស់ឯកឧត្ដមអភិបាលខេត្តមកសំណេះសំណាលសួសុខទុក្ខបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃនៅសាលាបឋមសិក្សាអណ្ដូងត្របែក និងសាលាបឋមសិក្សាកំរ៉ែង ស្ថិតនៅក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ទន្ទឹមនេះ ឯកឧត្ដម តូច ប៉ូលីវ៉ា បានផ្ដោតសំខាន់ទៅលើការងារចត្តាឡីស័កនៅដាច់ដោយឡែក១៤ថ្ងៃ តាមការស្ម័គ្រដើម្បីតាមសុខភាពរបស់បងប្អូនពលករ ការសម្អាតអនាម័យខ្លួនប្រាណ លាងដៃជាមួយសាប៊ូជាប្រចាំ ការហាត់ប្រាណបំបាត់ភាពអប់សុខ ។ បន្ទាប់មកឯកឧត្ដមក៏បានលើកឡើងថា “បងប្អូនទៅធ្វើការចោលប្រពន្ធកូន ក្រុមគ្រួសារ រាប់ខែរាប់ឆ្នាំបាន រឿងអីថាបងប្អូននៅដាច់ដោយឡែកតែ ១៤ថ្ងៃមិនបាន”។

website_news/2020160403.txt · Last modified: 2020/04/16 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki