website_news:2020160404

អភិបាលរងខេត្តកំពង់ឆ្នាំង បន្តសកម្មភាពចុះផ្សព្វផ្សាយដល់ពលករនៅតាមផ្ទះ និងត្រួតពិនិត្យទីតាំងនៅតាមវត្តអារាម

https://grandnewsasia.com/ 15-04-2020

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ដែលត្រូវជាថ្ងៃចូលឆ្នាំថ្ងៃទី៣ ថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំស្រុក ដឹកនាំដោយលោក សំ ចាន់ថន អភិបាលស្រុក រួមជាមួយលោក ហ៊ូ ប៊ុនថន អភិបាលរងស្រុក អាជ្ញាធរឃុំ បន្តសកម្មភាពចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ពលករនៅតាមផ្ទះ និងពិនិត្យមើលតាមទីវត្តអារាម នៅស្រុកកំពង់លែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្នុងនោះ ក្រុមការងារបានចូលជួបព្រះសង្ឃ លោកអាចារ្យ និងពុទ្ធបរិស័ទ ដែលបានមករាប់បាត្រ នៅតាមបណ្តាវត្ត ក្នុងស្រុកកំពង់លែង និងបន្តជួបបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ដោយបានធ្វើការណែនាំ និងផ្តាំផ្ញើដល់តាជី យាយជី ដែលមានវត្តមានក្នុងវត្ត និងនៅតាមគេហដ្ឋាន ពិសេសបងប្អូនដែលទើបបានវិលមកពីបម្រើការងារនៅក្រៅប្រទេស ឱ្យលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ធ្វើអនាម័យលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់ជាប្រចាំ។ ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្តក៏បានចូលជាបច្ច័យដល់វត្តចំនួន ៤ ក្នុងមួយវត្តៗចំនួន ៨០.០០០រៀល និងម៉ាស់មួយចំនួនផងដែរ៕

website_news/2020160404.txt · Last modified: 2020/04/16 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki