website_news:2020160407

ថៃចាប់ខ្លួនពលរដ្ឋស្រីប្រុស ១២នាក់ ដែលជួបជុំគ្នាផឹកស៊ីបំពានបំរាមរបស់រដ្ឋាភិបាល

https://khmernote.com.kh/ April 15, 2020 lyda

ថៃ៖ យ៉ាងហោចណាស់មានមនុស្ស ១២ នាក់ ត្រូវបានអាជ្ញាធរថៃធ្វើការចាប់ខ្លួន ព្រោះតែពួកគេបានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយ ដែលឥរិយាបថនេះគឺជាការប្រព្រឹត្តិផ្ទុយនឹងបំរាមរបស់រដ្ឋាភិបាលថៃ ដែលបានហាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាឬផឹកស៊ីគ្នាក្នុងចំណោមមនុស្សច្រើននោះទេ ដើម្បីកាត់បន្ថយអត្រានៃការចម្លងមេរោគកូវីដ ១៩ ក្នុងឱកាសដែលថៃត្រូវរៀបចំពិធីសង្ក្រានឆ្នាំថ្មីនេះ ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅម៉ោងប្រមាណជា ៩ យប់ ក្នុងបន្ទប់ស្នាក់នៅមួយកន្លែងក្នុងខេត្តបូរីរ៉ាំ ភាគខាងជើងប្រទេសថៃ។ ក្នុងចំណោមពលរដ្ឋគឃើ្លនទាំងអស់ ១២នោះ មាន២នាក់គឺជាមនុស្សស្រីផងដែរ ហើយពេលនេះពួកគេទាំងអស់ត្រូវយកទៅដាក់អប់រំនៅឯស្ថានីយ៍ប៉ូលិស។ សូមរម្លឹកជូនថា អាជ្ញាធរថៃបានសម្រេចដាក់ចេញនូវវិធានការក្តៅជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ រហូតមានទាំងការបិទខេត្តខ្លះទាំងមូលទៀតផង ហើយពលរដ្ឋណាដែលមិនព្រមធ្វើតាមបំរាមរបស់រដ្ឋាភិបាលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តួយ៉ាងដូចក្នុងករណីខាងលើនេះអីចឹង។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះថៃមានអ្នកឆ្លងមេរោគកូវីដចំនួន ២ ៦១៣ ករណី ស្លាប់ ៤១ ករណី និងជាសះស្បើយចំនួន ១ ៤០៥ ផងដែរ៕

website_news/2020160407.txt · Last modified: 2020/04/16 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki