website_news:2020160602

លួចឆ្លងដែនទៅទិញអីវ៉ាន់នៅស្រុកថៃខុសច្បាប់ ចាប់បានទាំងមេខ្យល់និងក្មេងៗសរុប៧នាក់

http://kampucheathmey.com/ 15/6/2020 2:47 Pmជាតិទូទៅ

ឧត្ដរមានជ័យ ៖ បុរស១នាក់ ស្ដ្រី២នាក់ រួមទាំងក្មេងប្រុសស្រីចំនួន៤នាក់ សរុប៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់ចូលទៅស្រុកថៃតាមផ្លូវវៀង ភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍អណ្តែងមុត វរ៧០២ ចំនួន០២នាក់ ដឹកនាំដោយលោក អ.ឯក សុខ ផល នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាចំនួន០២នាក់ ដឹកនាំដោយលោក អ.ឯក ពៅ សុខា មេបញ្ជាការរងកងអនុសេនាធំលេខ០៣ នៃកងការពារព្រំដែនលេខ៤០២ យោធភូមិភាគទី៤ ដែលប្រចាំការនៅគោលដៅវត្តអូរខ្លាឃ្មុំ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ ចំនួន០៧នាក់ ក្នុងនោះក្មេង ៤នាក់ នៅចំណុចភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ពាក់ព័ន្ធករណីលួចឆ្លងដែន ចូលទៅមើលអីវ៉ាន់នៅផ្សារថៃ(ផ្សារឆងចម) ដែលមានឈ្មោះដូចខាងក្រោម៖

ទី១. ឈ្មោះ ពូល ខ្លឹង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាមេខ្យល់)។

ទី២. ឈ្មោះ យឹម សុភ័ក្រ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ទី៣. ឈ្មោះ កែវ ស្រីនីន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

រួមទាំងក្មេងទាំងបួនអ្នកទៀតមាន៖ទី១.ឈ្មោះ ម៉េង ឃាង ភេទប្រុស អាយុ៩ឆ្នាំ(កូនឈ្មោះ កែវ ស្រីនីន)

ទី២. ឈ្មោះ ភាន់ បារាំង ភេទប្រុស អាយុ៨ឆ្នាំ (ក្មួយឈ្មោះ កែវ ស្រីនីន)។

ទី៣. ឈ្មោះ ម៉េង លាភ ភេទស្រី អាយុ២ឆ្នាំ (កូនឈ្មោះ កែវ ស្រីនីន) និង

ទី៤. ឈ្មោះ គិម ជាង ភេទស្រី អាយុ៥ឆ្នាំ (កូនឈ្មោះ យឹម សុភ័ក្រ)។

ប្រជាពលរដ្ឋខាងលើ ត្រូវបានបញ្ជូនទៅឲ្យ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ ចាន់ ធី

website_news/2020160602.txt · Last modified: 2020/06/16 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki