website_news:2020160603

នគរបាលស្រុកឆ្លូងចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋតាមផ្ទះបានចំនួន៥៦ខ្នង

http://cambodiapolice.com/policekh/ 5:41 pm 15 មិថុនា 2020

ក្រចេះ ៖ នៅព្រឹកថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ កម្លាំងសណ្ដាប់ធ្នាប់ និងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកញ្ជរ បានចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចុះតាមខ្នងផ្ទះក្នុង ភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ អំពី ៖

-សារអប់រំស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន

-ច្បាប់ចរាចរណ៍ផ្លូវគោក អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

-អំពើហិង្សាក្នុងគ្រួសារ

-វិធីបង្ការ និងទប់ស្កាត់បទល្មើសចោរកម្ម

-អំពើហិង្សាលើស្ត្រី និងកុមារ

-វិធីបង្ការ ទប់ស្កាត់គ្រោះអគ្គិភយ័ផ្សេងៗ

-គោលនយោបាយភូមិ-ឃុំមានសុវត្តិភាព

-ណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គីភ័យ

-ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ណ័មិនទាន់ផ្ទុះ ។

ក្នុងឱកាសនោះផងដែរ បានណែនាំឲ្យប្រជាពលរដ្ឋឲ្យចេះសំអាតខ្លួនប្រាណ មានអនាម័យល្អ លាងដៃនឹងសាប៊ូ អាល់កុលឬជែលឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ការពាការឆ្លងជំងឺ COVID-19 បានចំនួន៥៦ខ្នងផ្ទះ ក្នុងនោះមានប្រជាពលរដ្ឋចូលរួម ចំនួន ១៥២នាក់ ស្រី ១៤៥នាក់ និងចែកខិតប័ណ្ណបានចំនួន ១៤៥សន្លឹក ៕

website_news/2020160603.txt · Last modified: 2020/06/16 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki