website_news:2020160705

ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ប្រជុំក្រុមការងារបច្ចេកទេសអន្ដរក្រសួង ពិនិត្យសេចក្ដីព្រាងផែនការសកម្មភាពឆ្លើយតប អំពើកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធ Internet

http://www.freshnewsasia.com/ 2020-07-15 05:48pm

(កោះកុង)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង OCSE ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាព ឆ្លើយតបអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធ Internet ដោយមានការឧបត្ថម្ភពីអង្គការ Terre des Hommes។ កិច្ចប្រជុំនេះ ត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២០នៅខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដោយមានការអញ្ជើញចូលរូមពីលោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង OCSE៕

website_news/2020160705.txt · Last modified: 2020/07/16 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki