website_news:2020160708

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០៣នាក់ ពីសមត្ថកិច្ចថៃ

https://www.facebook.com/GDIOfficial/ 15-07-202

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន០៣នាក់ ពីសមត្ថកិច្ចថៃដោយមានការចូលរួមត្រួតពិនិត្យសុខភាពពីក្រុមចត្តាឡីស័ក។នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់នេះ មាន ១-ឈ្មោះ យិន ប៊ីភេទ ប្រុស អាយុ ២៤ឆ្នាំ, ២-ឈ្មោះ យិន ប៊ិន ភេទប្រុស អាយុ ២៧ឆ្នាំ និង៣-ឈ្មោះ យិន កាន ភេទប្រុស អាយុ ២០ឆ្នាំ ហើយអ្នកទាំង ០៣នាក់ មានទីលំនៅបច្ចុប្បន្នភូមិស្នាំគោ ឃុំស្នាំគោ ស្រុកកំពង់ត្រាច ខេត្តកំពត និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព អនុវត្តនីតិវិធី ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020160708.txt · Last modified: 2020/07/16 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki