website_news:2020160709

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ៧៥នាក់ ពីអាជ្ញាធរថៃ

https://www.facebook.com/GDIOfficial/ 15-07-202

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នាវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មានពលករខ្មែរឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមកចំនួន ៧៥នាក់ ក្នុងនោះមានស្រី ៤៣នាក់ និងកុមារ ១១នាក់។ ចំពោះពលករខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការណែនាំ បន្ទាប់មកប្រគល់ជូនក្រុមការងារចត្តាឡីស័ក ខេត្តប៉ៃលិន ដើម្បីធ្វើការបន្ត។ ដោយឡែកខាងភាគីថៃនៅតែបន្តបិទទ្វារ មិនអនុញ្ញាតឲ្យអ្នកដំណើរជាតិ អន្តរជាតិ ចេញ-ចូលនោះទេ ចំណែកមធ្យោបាយដឹកទំនិញ គឺចេញ-ចូលធម្មតា៕

website_news/2020160709.txt · Last modified: 2020/07/16 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki