website_news:2020161007

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការល្បាតតាមរបៀងស្លាបឆ្វេង និងស្លាបស្តាំ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ កុំឲ្យធ្វើការឆ្លងដែនតាមរបៀង

https://www.facebook.com/GDIOfficial 14-10-2020

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៣និ៥០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការល្បាតតាមរបៀងស្លាបឆ្វេង និងស្លាបស្តាំ ក្នុងរង្វង់ប្រតិបត្តិការណ៍របស់ប៉ុស្តិ៍ ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ កុំឲ្យធ្វើការឆ្លងដែនតាមរបៀង។ កម្លាំងប៉ុស្តិ៍ក៏បានប្រទះឃើញប្រជាពលរដ្ឋខែ្មរ មួយចំនួនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូន ដែលខ្លះជាអ្នកស៊ីឈ្នួលលើកសំភារៈ និងខ្លះទៀតជាអាជីវករ បានបម្រុងនឹងធ្វើការឆ្លងដែនចេញទៅផ្សារ បានខៅឌីន (ផ្សារជាប់ព្រំដែន) ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ តាមរបៀង(ស្លាបឆ្វេង) របស់ប៉ុស្តិ៍ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ខាងលើ ឲ្យបញ្ឈប់ការធ្វើសកម្មភាពបែបនេះទៀត និងបានអនុញ្ញាតឲ្យពួកគាត់ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕

website_news/2020161007.txt · Last modified: 2020/10/16 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki