website_news:2020161201

នគរបាលប៉ុស្តិ៍ឆ្លូងចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ

http://cambodiapolice.com/policekh/ 3:37 pm 15 ធ្នូ 2020

ក្រចេះ ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិជ្រោយថ្មក្រោម ឃុំ ឆ្លូង ស្រុកឆ្លូងខេត្តក្រចេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្លូង បានសហការជាមួយកម្លាំងប្រជាការពារចុះ ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយក្នុងនោះផ្តោតលើ ៖

១ - សារប្រើប្រាស់សម្រាប់អប់រំ អំពីគ្រោះថ្នាក់គ្រឿងញៀន

២ - ការលេងល្បែងស៊ីសងខុសច្បាប់

៣ - ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីអនុក្រឹត្យលេខ៣៩ អនក្ រ ៤ - បង្ការ ទប់ស្កាត់ បទល្មើសចោរកម្មគ្រប់ប្រភេទ

៥ - ផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ការប្រើអំពើហិង្សាទៅលើស្ត្រី និងកុមារ

៦ - អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

៧ -ការងារបង្កាទប់ស្កាត់គ្រោះគ្គីភ័យ

៨ -ផ្សព្វផ្សាយបង្ការទប់ស្កាត់ប្រឆាំងការងារជូញដូរមនុស្ស

៩ - ផ្សព្វផ្សាយបង្ការទប់ស្កាត់កូវីដ-១៩

១០ - ផ្សព្វផ្សាយការប៉ះពាល់គ្រឿងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ។

ក្នុងយុទ្ធនាការនេះ កម្លាំងបានផ្សព្វផ្សាយបានចំនួន ២៩ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន ៣៨ នាក់ (ស្រី១៩នាក់) និងចែកខិត្តប័ណ្ណផ្សព្វផ្សាយបានចំនួន៧៥សន្លឹក ៕

website_news/2020161201.txt · Last modified: 2020/12/16 11:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki