website_news:2020170101

Grab ដំណើរការកម្មវិធីលើកកម្ពស់សេដ្ឋកិច្ចជនពិការ និងកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា

https://thmeythmey.com/ 17, Jan 2020 , 11:29 am ដោយ: ថ្មីៗ

ភ្នំពេញ-កម្ពុជា៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ - Grab (ហ្គ្រេប) ដែលជាកម្មវិធីហៅយានជំនិះលើទូរសព្ទដៃឈាន មុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រកាសដាក់ឲ្យដំណើរការគំនិតផ្ដួចផ្ដើមចំនួនពីរក្នុងប្រទេសកម្ពុជា ក្រោម កម្មវិធីទំនួលខុសត្រូវសង្គមឈ្មោះថា “Grab for Good” ដែលជាការប្ដេជ្ញាចិត្តដ៏ធំសម្បើមមួយដើម្បីផ្ដល់ផលវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា។ ពិធីប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្ដម អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Russel Cohen ប្រធានផ្នែកប្រតិបត្តិការប្រចាំតំបន់Grab លោក Nick Beresford អ្នកតំណាងប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ « ក្រុមហ៊ុន Grab (ហ្គ្រេប) ប្តេជ្ញាលើកកម្ពស់ការពង្រឹងប្រព័ន្ធឌីជីថលឲ្យមានភាពងាយស្រួល និងការទំនាក់ទំនងសម្រាប់ប្រជាពលរដ្ឋក្នុង តំបនអាស៊ីអាគ្នេយ៍ទាំងអស់។ ថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា យើងដាក់ឲ្យដំណើរការគំនិតផ្តួចផ្តើមចំនួនពីរ ដោយប្រើប្រាស់ផលិតផល និងសេវាបច្ចេកវិទ្យារបស់យើង។ យើងចង់អោយមនុស្សគ្រប់គ្នា ដោយមិនគិតពីសាវតា ឬសមត្ថភាព ដើម្បីមានលទ្ធភាពទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងមានសន្តិភាពផ្លូវចិត្តនៅពេលពួកគេប្រើ ប្រាស់ផលិតផល និងសេវារបស់យើង»។

កម្មវិធី បញ្ចប់ភាពស្ងៀមស្ងាត់ ៖ ការផ្ដល់សិទ្ធិអំណាចដល់ក្រុមមនុស្សថ្លង់ កម្មវិធីបញ្ចប់ភាពស្ងៀមស្ងាត់ របស់ Grab គឺជាគំនិតផ្តួចផ្តើមមួយដែលនឹងធ្វើឱ្យកម្មវិធី Grab កាន់តែងាយស្រួលស្វែងរក និងពង្រីកឱកាស ដើម្បីផ្ដល់ឱកាសរកប្រាក់ចំណូលឲ្យបានកាន់ច្រើន សម្រាប់ក្រុមមនុស្សថ្លង់។ Grab ក្នុងប្រទេសកម្ពុជា នឹងធ្វើការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) និង កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែម អនុវត្ត និងតស៊ូមតិ ដើម្បីអនុវត្តឲ្យកាន់តែប្រសើរ ដើម្បីគាំទ្រដល់ក្រុមជនពិការ។ កម្មវិធីទាំងនេះរួមបញ្ចូលទាំងការផ្ញើសារភ្លាមៗ ដើម្បីប្រាប់អ្នកដំណើរថាដៃគូបើកបររបស់គាត់គឺជា មនុស្សថ្លង់ ហើយណែនាំពួកគេឱ្យប្រើប្រាស់កម្មវិធី GrabChat និងសន្លឹកកាតទំនាក់ទំនងដែលមានស្រាប់ក្នុងយានយន្ត។ Grab ក៏នឹងចាប់ផ្តើមយុទ្ធនាការអប់រំសាធារណៈ និងកម្មវិធីការបណ្តុះបណ្តាលបន្ថែម និងផ្ដល់សម្ភារៈសម្រាប់ ដៃគូបើកបរដែលជាមនុស្សថ្លង់។ ការកែលម្អបន្ថែមទៀតលើកម្មវិធីនេះនឹងត្រូវប្រកាសនៅចុងឆ្នាំនេះ។

លោក គង់ សុវណ្ណឡី ដៃគូបើកបរ Grab ដែលជាមនុស្សថ្លង់បានបញ្ជាក់ថា៖ «ដំបូងខ្ញុំមានការព្រួយបារម្ភ ក្នុងការធ្វើជាដៃគូបើកបរ Grab ពីព្រោះរ៉ឺម៉កកង់បីថ្លៃណាស់ ហើយខ្ញុំមិនប្រាកដថាខ្ញុំអាចមានលទ្ធភាពបង់រំលស់ ប្រចាំខែបានទេ។ តែទោះយ៉ាងណាដ៏ដោយ ខ្ញុំទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិឱ្យចុះឈ្មោះ ធ្វើជាដៃគូបើករ៉ឺម៉កកង់បីជាមួយ Grab ។ ឥឡូវនេះ ខ្ញុំសប្បាយចិត្តនឹងប្រាក់ចំណូលដែលខ្ញុំយកមកផ្ទះ ហើយក៏ អាចឲ្យខ្ញុំរ៉ាប់រងបង់ថ្លៃរ៉ឺម៉កប្រចាំខែរបស់ខ្ញុំបានផងដែរ»។ កម្មវិធីប្រឆាំងការជួញដូរមនុស្ស៖ ប្រយុទ្ធប្រឆាំងអំពើហឹង្សានៅកម្ពុជា គំនិតផ្តួចផ្តើមធំទី ២ ប្រកាសដោយក្រុមហ៊ុន Grab កម្ពុជា គឺកម្មវិធីបណ្តុះបណ្តាលសម្រាប់ដៃគូបើកបរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្ស។ ក្នុងភាពជាដៃគូជាមួយអង្គការប្រឆាំងការជួញដូរមនុស្ស ដូចជា អង្គការ Liberty Shared Cambodia និង អង្គការបណ្តាញទូរស័ព្ទជំនួយកុមារនៅកម្ពុជា Grab នឹងធ្វើការបណ្តុះបណ្តាលតាមអ៊ីនធឺណិត តាមរយៈកម្មវិធីក្នុងទូរស័ព្ទចល័ត និងការបណ្តុះបណ្តាលផ្ទាល់ក្នុង ថ្នាក់រៀន ដល់ដៃគូបើកបរចំនួន ១០ ០០០ នាក់ក្នុង ខែមិថុនា ឆ្នាំ ២០២០ ។

លោក ស៊ាន សុខផៃ នាយកប្រតិបត្តិបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងចំពោះយុទ្ធសាស្ត្រការងារដែលក្រុមហ៊ុន Grab ដាក់ចេញ ដើម្បីបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ដៃគូបើកបររបស់ខ្លួនឲ្យរាយការណ៍អំពីសញ្ញាណាមួយអំពី ការជួញដូរ ការកេងប្រវ័ញ្ច និងការរំលោភបំពាន។ ក្រុមការងារអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាទន្ទឹងរងចាំសហការជាមួយក្រុមហ៊ុន Grab ហើយក៏បានដាក់ឲ្យដំណើរការបណ្តាញទូរស័ព្ទឥតគិតថ្លៃជាប្រចាំ (២៤/២៤ម៉ោង) យើងអាចចូលរួម ការហៅទូរស័ព្ទ ឬទទួលរបាយការណ៍ពីដៃគូអ្នកបើកបរផងដែរ។ ទន្ទឹមនឹងនេះ យើងនឹងចំណាយពេលវេលា និងការខិតខំបន្ថែមទៀត ដើម្បីធានាថាដៃគូបើកបរទាំងអស់ទទួលបានការបណ្តុះបណ្តាលឱ្យបានគ្រប់គ្រាន់ ដើម្បីចេះវាយតម្លៃ និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ»។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានមានប្រសាសន៍នៅក្នុងកម្មវិធី និងបានកត់សំគាល់ថា សុវត្ថិភាព និងសន្តិសុខគ្រប់ទម្រង់ទាំងអស់ត្រូវបាន “ផ្សារភ្ជាប់ទៅក្នុង DNA (ឌីអិនអេ) របស់ក្រុម Grab” ។ លោកបានបន្ថែមទៀតថា ៖ «ដោយសារតែយើងពង្រីកបណ្តាញរបស់យើងពាសពេញ ក្នុងតំបន់ រួមទាំងក្នុងប្រទេសកម្ពុជាផងដែរ យើងដឹងច្បាស់ថាដៃគូបើកបររបស់យើងអាចមិនដឹងអំពីការទាក់ទង រវាងអ្នកជួញដូរ និងជនរងគ្រោះ នៅតាមព្រលានយន្តហោះ ស្ថានីយរថភ្លើង ឬស្ថានីយឡានក្រុងនោះទេ។ នេះជាមូលហេតុដែលយើងមានកាប្ដេជ្ញាយ៉ាងរឹងមាំក្នុងភាពជាដៃគូដ៏សកម្មជាមួយ អង្គការ Liberty Shared និងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារ ដើម្បីស្វែងរកដោះស្រាយ និងបង្វឹកដៃគូបើកបរឱ្យចេះវាយតម្លៃសកម្មភាព សង្ស័យ និងឆ្លើយតបឱ្យបានត្រឹមត្រូវ»។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនានាពីក្រុមហ៊ុន Grab និងបានអំពាវនាវ ឲ្យក្រុមហ៊ុនជាច្រើនផ្សេងទៀតអនុវត្តតាមការដឹកនាំរបស់ក្រុមហ៊ុន Grab ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែកោតសរសើរ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ហើយ ក្រុមហ៊ុន Grab បានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គម តាមរយៈការដាក់ឲ្យដំណើរការកម្មវិធីនាថ្ងៃនេះជាលើកដំបូងនៅកម្ពុជា ហើយក៏ជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាក្នុងចំណោមទីផ្សារផ្សេងទៀត (១) កម្មវិធីបញ្ចាប់ភាព ស្ងៀម ស្ងាត់ – ដែលជាកម្មវិធីរបស់ Grab សម្រាប់អ្នកគថ្លង់ ដើម្បីស្វែងរកប្រាក់ចំណូល និង (២) កម្មវិធីប្រឆាំងការជួញ ដូរមនុស្ស។ ក្រសួងសាធារណការ និងដឹកជញ្ជូនមានភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន Grab តាមរយៈគម្រោង SUMAI ដែលមានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាសហដៃគូ និងក៏ទន្ទឹងរង់ចាំសហការលើកម្មវិធីផ្សេងៗ ទៀតដែលផ្ដល់អត្ថន័យដល់សង្គមកាន់តែច្រើនពីក្រុមហ៊ុន Grab នាពេលអនាគត។

លោក Nick Beresford អ្នកតំណាង UNDP បានមានប្រសាសន៍ថា៖ « អង្គការ UNDP មានមោទកភាពក្នុង ការធ្វើការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន Grab ក្នុងគម្រោង SUMAI (សម័យ) របស់យើង ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនឲ្យកាន់តែមានសុវត្ថិភាព និងកាន់តែបៃតងសម្រាប់ប្រជាពលរដ្ឋ កម្ពុជាទាំងអស់។ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា យើងកំពុងតែពិនិត្យមើលប្រព័ន្ធទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍។ ដោយទទួលបានការយល់ដឹងអំពីបញ្ហាកាន់តែប្រសើរឡើង ដែលយើងអាចរៀបចំគោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធិភាពបន្ថែមទៀតក្នុងការសង្គ្រោះជីវិត និងការពារអ្នកប្រើប្រាស់ផ្លូវគោកឲ្យល្អប្រសើរជាង មុន។ យើងចង់ឃើញប្រព័ន្ធដឹកជញ្ជូនផ្ដល់សុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ហើយត្រៀមខ្លួនរួចរាល់ដើម្បី បង្ហាញដំណោះស្រាយការងារល្អៗ សម្រាប់ទាំងអ្នកដំណើរ និងអ្នកបើកបរជាជនពិការផងដែរ»៕

website_news/2020170101.txt · Last modified: 2020/01/17 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki