website_news:2020170103

ពលករខ្មែរ៦នាក់ ត្រូវតម្រួតថៃឃាត់ខ្លួន នៅខេត្តរ៉ាក់យ៉ង ពីបទប្រើប្រាស់គ្រឿងញៀន

http://kampucheathmey.com/ 17/1/2020 9:54 Am

ប្រទេសថៃ ៖ ក្រុមយុវវ័យដែលជាពលករខ្មែរចំនួន ៦ នាក់ ដែលបម្រើការងារនៅក្នុងខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ត្រូវបានក្រុមតម្រួតថៃចាប់ខ្លួន រួមជាមួយនឹងវត្ថុតាងមួយចំនួនផងដែរ បន្ទាប់ពីសមត្ថកិច្ចថៃបានរកឃើញថា ជនសង្ស័យទាំង ៦ នាក់នេះ កំពុងប្រើប្រាស់គ្រឿងញៀន ព្រមទាំងមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ទាំងអស់គ្នា ថែមទៀតផង។

យោងតាមប្រភពព័ត៌មានពីគេហទំព័រ pathumthaninews បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចថៃ ប្រចាំខេត្តរ៉ាក់យ៉ង បានធ្វើការឃាត់ខ្លួនយុវជនខ្មែរចំនួន០៦នាក់ នៅចំណុច ភូមិ១សង្កាត់តាសិត ស្រុកប៉ុកដែង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលពាក់ព័ន្ធនឹងបទល្មើសលួចប្រមូលផ្តុំគ្នា ប្រើប្រាស់គ្រឿងញៀន ខុសច្បាប់។ ប្រភពព័ត៌មានដដែលបានបន្តថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននោះរួមមាន ១.ឈ្មោះ អៀ កាន ភេទប្រុស អាយុ ២៦ឆ្នាំ ២.ឈ្មោះ ហួត អៀ ភេទប្រុស អាយុ ២៧ឆ្នាំ ៣.ឈ្មោះ អៀង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ ៤.ឈ្មោះ សៃ យ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ៥.ឈ្មោះ ម៉ៅ តន ភេទប្រុស អាយុ ២៤ឆ្នាំ និង ៦.ឈ្មោះ ហឿង ដុម ភេទប្រុស អាយុ ២៨ឆ្នាំ ទាំងអស់គ្នាស្នាក់នៅក្នុងភូមិ សង្កាត់ ខាងលើ។

តាមការបញ្ជាក់របស់សមត្ថកិច្ចថៃ បានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ច បានរឹបអូសវត្ថុតាងមានម៉ូតូម៉ាកហុងដាង ចំនួន០៦គ្រឿង និង ថ្នាំញៀនប្រភេទវីនមីន ចំនួន ០៤បន្ទះ រួមជាមួយនឹង លិខិតបញ្ជាក់លទ្ធផល នៃសារធាតុញៀនក្នុងរាងកាយដែលចេញដោយវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យប៉ុកដែង ខេត្តរ៉ាក់យ៉ង ផងដែរ។ បច្ចុប្បន្នគេនៅមិនទាន់ដឹងថា តើពួកគេទាំងអស់នោះ ត្រូវបានសមត្ថកិច្ច ខេត្តរ៉ាក់យ៉ង ឃុំខ្លួន ឬក៏ត្រូវអប់រំ និងធ្វើកិច្ចសន្យាបញ្ជូនទៅកាន់មណ្ឌលកែប្រែនោះទេ៕ សោ និយមរ័ត្ន

website_news/2020170103.txt · Last modified: 2020/01/22 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki