website_news:2020170104

ឃាត់ខ្លួនពលរដ្ឋខ្មែរចំណាក់ស្រុកខុសច្បាប់ ០២នាក់ ក្នុងខេត្តអយុធ្យា

https://www.facebook.com/LabourOfficial/ 16/01/20

ប្រភពពីខេត្តអយុធ្យាប្រទេសថៃកាលពីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះបានអោយថា កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តអយុធ្យា បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ ចំនួន ០២នាក់ នៅត្រង់ចំណុចភូមិប៉ាម៉ាកផ្លាវ សង្កាត់ហួរ៉ ស្រុកអយុធ្យា ខេត្តអយុធ្យា ប្រទេសថៃ ។ ពលរដ្ឋខ្មែរខុសច្បាប់ដែលត្រូវកម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួនមានដូចតទៅ៖

១.ឈ្មោះ ធឹង ឡា ភេទប្រុស អាយុ ៥១ឆ្នាំ គ្មានលិខិតឆ្លងដែន

២.ឈ្មោះ ធឹង ឡឹង ភេទស្រី អាយុ ៤១ឆ្នាំ គ្មានលិខិតឆ្លងដែន

បច្ចុប្បន្នពលរដ្ឋខ្មែរខុសច្បាប់ទាំង០២នាក់ ត្រូវសមត្ថកិច្ចអន្តោប្រវេសន៍ថៃកសាងសំណុំរឿងដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2020170104.txt · Last modified: 2020/01/22 13:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki