website_news:2020170105

មានករណីបុរសពលករខ្មែរម្នាក់ចងកសម្លាប់ខ្លួននឹងដើមស្ដៅនៅខេត្តនុនថាក់បុរី

https://www.facebook.com/LabourOfficial/ 16/01/20

ប្រភពពីខេត្តនុនថាក់បុរី ប្រទេសថៃបានអោយថាមានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ ធឿប ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ធ្វើការនៅក្នុងខេត្តនុនថាក់បុរី បានចងកសម្លាប់ខ្លួននៅនឹងដើមស្ដៅក្បែរព្រៃវាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិ២ សង្កាត់បាងផ្លាប ស្រុកប៉ាក្រេត ខេត្តនុនថាក់បុរី ប្រទេសថៃ ។ ប្រភពពីបងប្រុសជនរងគ្រោះបានប្រាប់ថាជនរងគ្រោះប្រហែលជាតូចចិត្ត និងប្រពន្ធនៅឯប្រទេសកម្ពុជា ពីព្រោះជនរងគ្រោះបានទៅទូរស័ព្ទទៅផ្ទះប៉ុន្តែប្រពន្ធមិនលើកដោយកំពុងជាប់រវលចូលរួមក្នុងពីធីជប់លៀងគេអានធ្វើឲ្យជនតូចចិត្ដ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យថាមសាតមុនប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2020170105.txt · Last modified: 2020/01/22 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki