website_news:2020170203

ប៉ូលិសថៃចាប់ក្រុមមេខ្លោង”ពពោះជំនួស”សម្រាប់ជនបរទេស

http://www.rasmeinews.com/ February 14, 2020, 3:49 PM

ប៉ូលិសថៃបាននិយាយថាប្តីប្រពន្ធជនជាតិចិនមួយគូនិងជនជាតិថៃ៧ នាក់ត្រូវបានចាប់ខ្លួននៅប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ខែកុម្ភៈពីបទរំលោភច្បាប់ហាមឃាត់ការពពោះជំនួសសម្រាប់ជនបរទេស។ របបអតីតយោធាថៃ បានដាក់សកម្មភាពនៃការពពោះជំនួសនេះនៅក្រៅច្បាប់កាលពីឆ្នាំ២០១៥បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់នៅក្នុងប្រទេសមួយដែលធ្លាប់ជាកន្លែងសម្រាប់ការពពោះជំនួសអន្តរជាតិ។

ប៉ូលិសបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសន្និសីទកាសែតមួយនៅទីក្រុងបាងកកថា ប៉ូលិសថៃបានធ្វើការចាប់ខ្លួននៅក្នុងការឆ្មក់ចូលផ្ទះនិងការិយាល័យជាច្រើននៅទីក្រុងបាងកកនិងនៅខេត្តផាធូមថានីនិងខេត្តសុខោតី។ប៉ូលិសបាននិយាយថាពួកគេបានរកឃើញម្តាយពពោះជំនួសចំនួន ៨ នាក់ដោយក្នុងនោះមានម្នាក់មានផ្ទៃពោះ៨ខែនិងបានសង្គ្រោះក្មេងប្រុសអាយុ២២ថ្ងៃម្នាក់និងក្មេងស្រីអាយុ៤ ខែម្នាក់ផងដែរ។ ពួកគេសង្ស័យថាក្មេង១៤ នាក់ទៀត ត្រូវបានគេជួញដូរទៅប្រទេសចិន រួចហើយ ។

ឧត្តមសេនីយ៍ប៉ូលិសថៃ បាននិយាយថា”នេះជាបទឧក្រិដ្ឋពពោះជំនួសបរទេស”។លោកបាននិយាយថាពួកគេបានចិញ្ចឹមទឹកកាមមេជីវិត(sperm)នៅក្នុងប្រទេសជិតខាងដោយផ្តល់ការមើលទាំមុនកំណើតនៅប្រទេសថៃ ហើយបន្ទាប់មក ម្តាយទាំងនោះបានផ្តល់កំណើតនៅប្រទេសចិន៕ដោយ៖សុខា/sn

website_news/2020170203.txt · Last modified: 2020/02/17 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki