website_news:2020170402

លោក តូច ប៉ូលីវ៉ា ចុះពិនិត្យទីតាំងទី២របស់មន្ត្រីចត្តាឡីស័កនៅស្រុករមាសហែកដែលពលករវិលមកពីប្រទេសថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 16/04/2020

ស្វាយរៀង៖កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19ខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានចុះពិនិត្យទីតាំងចត្តាឡីស័កគោលដៅទី២ តាមផ្លូវជាតិលេខ១៣ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងបាននាំយកប្រសាសន៍របស់លោកអភិបាលខេត្តមកសំណេះសំណាលសុខទុក្ខបងប្អូនពលករដែលទើបវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ នៅសាលាបឋមសិក្សាអណ្ដូងត្របែក និងសាលាបឋមសិក្សាកំរ៉ែង ស្ថិតនៅក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។ ទន្ទឹមនេះលោក តូច ប៉ូលីវ៉ា បានផ្ដោតសំខាន់ទៅលើការងារចត្តាឡីស័កនៅដាច់ដោយឡែក១៤ថ្ងៃ តាមការស្ម័គ្រដើម្បីតាមសុខភាពរបស់បងប្អូនពលករ ការសម្អាតអនាម័យខ្លួនប្រាណ លាងដៃជាមួយសាប៊ូជាប្រចាំ ការហាត់ប្រាណបំបាត់ភាពអប់សុខ ។ បន្ទាប់មកលោកក៏បានលើកឡើងថា “បងប្អូនទៅធ្វើការចោលប្រពន្ធកូន ក្រុមគ្រួសារ រាប់ខែរាប់ឆ្នាំបាន រឿងអីថាបងប្អូននៅដាច់ដោយឡែកតែ ១៤ថ្ងៃបានអោយរស់នៅជាមួយក្រុមគ្រួសារវិញ៕គឹមសេង

website_news/2020170402.txt · Last modified: 2020/04/17 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki