website_news:2020170403

ពលករចំណាកស្រុក មកពីប្រទេសថៃចំនួន២២នាក់ បានមកមណ្ឌលសុខភាព ដើម្បីចូលពិនិត្យសុខភាព

http://cambodiapolice.com/ 9:50 am 16 មេសា 2020

ខេត្តកំពង់ឆ្នាំង៖ ពលករចំណាកស្រុក មកពីប្រទេសថៃចំនួន២២នាក់ បានមកដល់មណ្ឌលពិនិត្យសុខភាព របស់សាលាបឋមសិក្សាគំរូ ក្រុង ដើម្បីចូលពិនិត្យសុខភាព កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ។ ក្នុងចំនួនពលករ ២២នាក់គឺជាមនុស្សប្រុស ហើយមានទីលំនៅស្រុកកំពង់ត្រឡាច ចំនួន១៥នាក់ ស្រុករលាប្អៀរចំនួន ០៧នាក់ ។ ក្រោយពីការពិនិត្យសុខភាពរួចពលករទាំង២២នាក់មានសុខភាពធម្មតា ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិអោយវិលត្រឡប់ទៅមូលដ្ឋានវិញរៀងៗខ្លួន៕ សម្រួលដោយ៖ អនុ.ទោ.រឿង សុវណ្ណដែត

website_news/2020170403.txt · Last modified: 2020/04/17 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki