website_news:2020170405

ពលករខ្មែរយ៉ាងហោចណាស់ចំនួន ០៤នាក់ និងពលករភូមា ១៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួន

https://www.facebook.com/prakpheaktraofficial/ 16-04-2020

យោងតាមរបាយការណ៍ពីខេត្តប៉ាធុមថានីបានអោយដឹងថា កម្លាំងសមត្ថកិច្ចថៃក្នុងខេត្តប៉ាធុមថានី បានចុះឃាត់ខ្លួនពលករប្រទេសទាំងខ្មែរនិងភូមាសរុបចំនួន២១នាក់ បន្ទាប់ពីពលករទាំងអស់នោះបានប្រជុំគ្នាលេងបាល់ទះ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៥:១០នាទី ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នេះ នៅម្ដុំច្រកខ្លងលួង៥៤ ស្ថិតក្នុងសង្កាត់ខ្លងនឹង ស្រុកខ្លងលួង ខេត្តប៉ាធុមថានី ប្រទេសថៃ ។ ឈ្មោះពលករខ្មែរ៖

1.ឈ្មោះ ប៉ី យុង ភេទប្រុស អាយុ ៣១ ឆ្នាំ សញ្ជាតិខ្មែរ

2.ឈ្មោះ SOPHANNA ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ

3.ឈ្មោះ NAK RA ភេទប្រុស អាយុ ប្រុស ២០ឆ្នាំ សញ្ជាតិខ្មែរ

4.ឈ្មោះ PRONH ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ

តាមការបញ្ជាក់របស់សមត្ថកិច្ចថៃពលករបរទេសទាំងអស់បានបំពានសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលថៃ ហាមប្រមូលម្ដុំប្រជុំគ្នាគ្រប់ទីកន្លែង អាចបង្កឲ្យឆ្លងជំងឺកូវីដ១៩ បច្ចុប្បន្នពលករបរទេសទាំងអស់ត្រូវសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍ខ្លងលួងដើម្បីចាត់វិធានការតាមច្បាប់។ ភក្ត្រា ពលករខ្មែរ

website_news/2020170405.txt · Last modified: 2020/04/17 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki