website_news:2020170602

ថៃចាប់បញ្ជូនពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន ០១នាក់តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

https://www.facebook.com/GDIOfficial 16-06-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងភាគីថៃចាប់បញ្ជូនពលករខ្មែរ ដែនឆ្លងដែនខុសច្បាប់ ចំនួន ០១នាក់ ដោយមានការចូលរួមត្រួតពិនិត្យសុខភាពពីក្រុមចត្តាឡីស័ក។ កម្លាំងនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរនេះ មាន ឈ្មោះ មហាម៉ាត់ សុក្រី ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិ រ៉ាសួង ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំ និងណែនាំ រួចបញ្ជូនទៅឲ្យក្រុមចត្តាឡីស័ក ដើម្បីអនុវត្តបន្ត៕

website_news/2020170602.txt · Last modified: 2020/06/17 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki