website_news:2020170605

កម្ពុជា បន្តយកចិត្តទុកដាក់ ផ្តល់កិច្ចគាំពារ ដល់ពលរដ្ឋខ្មែរ នៅបរទេស

https://dap-news.com/national/ ByKD102 Posted on June 16, 2020

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា នៅក្រៅបរទេសតែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ពលរដ្ឋខ្មែរនៅរទេស ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជម្ងឺកូវីដ–១៩។ ចាប់តាំងពីមានការផ្ទុះ រាលដាលនៃជម្ងឺកូវីដ–១៩មក គិតត្រឹមចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ ការឧបត្ថម្ភម៉ាសអាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់ និងតាមរយៈការសហការ ជាមួយសប្បុរសជននានា ជូនដល់ពលរដ្ឋខ្មែរ ជាពិសេសពលករ–ពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណជាង ២០.០០០នាក់ ដែលរួមមាន នៅក្នុងប្រទេសថៃ (ប្រមាណជាង៥.០០០ នាក់) សាធារណរដ្ឋកូរ៉េ (ប្រមាណជាង៥.០០០នាក់) ប្រទេសម៉ាឡេស៊ី (ចំនួន២.១៤៥គ្រួសារ) ប្រទេសជប៉ុន (ចំនួន១.២៨៩នាក់) អេហ្ស៊ីប (ចំនួន១១០នាក់) សិង្ហបុរី (ចំនួន៥៤នាក់)ប្រទេសវៀតណាម (ចំនួន៥១នាក់) និងនៅប្រទេសដទៃទៀតផងដែរ។

នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្ត ធ្វើអន្តរាគមន៍ជួយ សង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារការជួញដូរមនុស្ស និងការរំលោភបំពានផ្សេង ៗផ្នែកការងារនៅបរទេស បានចំនួន៣៩២នាក់ មកពីប្រទេសថៃ វៀតណាម និងចិន

website_news/2020170605.txt · Last modified: 2020/06/17 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki