website_news:2020170701

បង្ក្រាបទីតាំងអាជីវកម្មបនពេស្យាចារ(អាជីកម្មផ្លូវភេទ) ខុសច្បាប់ ចំនួន ៣ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ៣១នាក់ នៅក្រុងព្រះសីហនុ

https://www.cen.com.kh/ July 17, 2020

ក្រុងព្រះសីហនុ ៖ នគរបាលក្រុងព្រះសីហនុ បានឆ្មក់ចូលធ្វើប្រតិបត្តិការបង្ក្រាប ទីតាំងអាជីវកម្មបនពេស្យាចារ(អាជីកម្មផ្លូវភេទ)ខុសច្បាប់ចំនួន៣ទីតាំងឃាត់ខ្លួនមនុស្សចំនួន៣១នាក់(ប្រុស ១៦នាក់ និងស្រី១៥នាក់)។

លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅមុនពាក់កណ្តាលអធ្រាត្រយប់ថ្ងៃទី១៦ កក្កដា ២០២០ ដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឆ្មក់ចូលធ្វើប្រតិបត្តិការបង្ក្រាប ទីតាំងអាជីវកម្មបនពេស្យាចារ(អាជីកម្មផ្លូវភេទ) ខុសច្បាប់ ចំនួន០៣ទីតាំង ស្ថិតនៅផ្ទះសំណាក់ យីហោ យិងប៊ិន ពូអៀក អ៊ីចាន់ ស្ថិតក្នុង ក្រុម៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ភ្នំខៀវ) ឃាត់ខ្លួនជនពាក់ពន្ធ័ ក្នុងករណីនេះចំនួន ៣១នាក់ (ប្រុស ១៦ នាក់ និងស្រី ១៥នាក់) ក្នុងនោះមានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិរុស្សី ព្រមទាំងដកហូតបានសម្ភារ វត្ថុតាងសម្រាប់បម្រើសេវាផ្លូវភេទមួយចំនួនធំ។

បច្ចុប្បន្ន ជនពាក់ពន្ធ័ទាំង៣១នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖កូឡាប

website_news/2020170701.txt · Last modified: 2020/07/17 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki