website_news:2020170704

ការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ ក្នុងស្រុកពួក ខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 16-07-2020

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលស្រុកពួក បានធ្វើការផ្សព្វផ្សាយអំពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេស និងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដល់ប្រជាពលរដ្ឋ នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ដោយមានកិច្ចសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងមណ្ឌលសុខភាពផងដែរ។ ការកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកស្រី អភិបាលរងស្រុក ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្រុកពួក បានធ្វើការណែនាំពន្យល់ដល់ប្រជាពលរដ្ឋ អំពីហានិភ័យនៃការឆ្លងដែនខុសច្បាប់ទៅក្រៅប្រទេស (តាមរយៈមេខ្យល់) ដូចជាប្រទេសថៃជាដើម ដែលប្រទេសគោលដៅមួយនេះ បាននឹងកំពុងបន្តដាក់ប្រទេសស្ថិតិក្នុងគ្រាសមានអាសន្ននៅឡើយ ដើម្បីធ្វើការទប់ស្កាត់ការីករាលនៃជំងឺកូវីដ១៩។ ដូចនេះពុំទាន់មានចរាចរណ៍ទីផ្សារការងារទូរលំលាយ ហើយការចេញចូលក្នុងប្រទេសរបស់គេ ក៏ត្រូវបានរឹតបន្តឹងផងដែរ។

មួយវិញទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការកើតមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ សូមបងប្អូន ចូលរួមសំអាតបរិស្ថានជុំវិញគេហដ្ឋាន ការហូបស្អាត ការធ្វើអនាម័យ ការលាងសំអាតដៃជាមួយសាប៊ូ អាកុល ឬជេល ឲ្យញឹកញាប់ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការជុំគ្នាច្រើន ដោយពុំមានការវិធានការការពារ (ដូចជាការពាក់ម៉ាស ការរក្សាគម្លាត ឲ្យបានត្រឹមត្រូវ) ។ ជាមួយនឹងស្ថានភាពបែបនេះ ក្រុមការងារក៏បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ បែបមកប្រកបរបរកសិកម្ម តាមរយៈការដាំដុះដំណាំរួមផ្សំផ្សេងៗ ការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ មកជំនួសពីការប្រថុយប្រថាន ក្នុងការចំណាកស្រុកខុសច្បាប់ ទៅក្រៅប្រទេស។ នៅក្នុងកិច្ចជំនួបនេះផងដែរ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)បាននាំមកនូវ សាប៊ូសម្រាប់លាងដៃ ដល់ប្រជាពលរដ្ឋ ម្នាក់មួយដុំផងដែរ។ (ប្រភពី លេខាធិការដ្ឋាន គខបជសៀមរាប)

website_news/2020170704.txt · Last modified: 2020/07/17 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki