website_news:2020170705

ថៃបញ្ជូនប្រជាជនខ្មែរចំនួន៤នាក់មកស្រុកវិញ

https://www.rasmeinews.com/ July 16, 2020, 7:14 PM

ដោយបាយ័ន+អូរស្មាច់/ឧត្តរមានជ័យ៖ ប្រជាជនខ្មែរចំនួន៤នាក់ ដែលក្នុងនោះមានអ្នកទោសចំនួន២នាក់និងពលករចំនួន២នាក់ត្រូវបានភាគីថៃបានបញ្ជូនមកស្រុកកំណើតវិញ។ ពិធីប្រគល់និងទទួលបានធ្វើឡើងកាលពីវេលាម៉ោង១០និង៥៨នាទី ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០នេះស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា អាជ្ញាធរថៃបានបញ្ជូនប្រជាជនខ្មែរចំនួន៤នាក់ឱ្យត្រឡប់មកស្រុកកំណើតវិញ។ ក្នុងនោះមានអ្នកទោសចំនួន២នាក់ ត្រូវបានដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើក្រញូង។ ដោយចូលតាមច្រកអូរចាក ហើយយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៧កន្លងទៅ។ពលករចំនួន២នាក់ ដែលធ្វើការខុសច្បាប់នៅប្រទេសថៃរយៈពេល៥ខែ នៅខេត្តអយុធ្យា។ សមត្ថកិច្ចបានបន្តថា ប្រជាជនខ្មែរចំនួន៤នាក់ដែលត្រូវបានថៃបញ្ជូនមកស្រុកកំណើតវិញគឺមានទី១, ឈ្មោះសុទ្ធណនភេទប្រុសអាយុ៣២ឆ្នាំ(ពលករ),ទី២,ឈ្មោះសោមឡាភេទប្រុសអាយុ៣៨ឆ្នាំ(ពលករ)។ អ្នកទាំងពីររស់នៅភូមិអូរុនឃុំថ្លាតស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ ទី៣,ឈ្មោះហ៊ឹមជាតិភេទប្រុស អាយុ២០ឆ្នាំ, ទី៤,ឈ្មោះចាន់តែភេទប្រុសអាយុ២០ឆ្នាំ អ្នកទាំងពីររស់នៅភូមិអូរជីកឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕S/

website_news/2020170705.txt · Last modified: 2020/07/17 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki