website_news:2020180201

កម្ពុជាកំពុងតែរិះរកមធ្យោបាយ ដើម្បីជួយដល់ពលកររបស់ខ្លួន ដែលវិលត្រឡប់ពីប្រទេសគេ

http://bayontv.com.kh/ 18/02/2020

ភ្នំពេញ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានដឹកនាំក្រុមការងារប្រជុំមួយ ដើម្បីស្វែងរកដំណោះស្រាយ ជួយដល់ពលករខ្មែរ ដែលពួកគេត្រូវបានវិលត្រឡប់ពីក្រៅប្រទេសវិញ ខណៈ ដែលកម្ពុជាធ្លាប់ជួបបញ្ហានេះម្តង ហើយកាលពីឆ្នាំ២០១៤ កន្លងទៅ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីសិក្ខាសាលាពិគ្រោះយោបល់ និងវិធីប្រតិបត្តិស្តង់ ដារួមគ្នា និងផែនការត្រៀមស្តីពីកិច្ចសហប្រតិបត្តិមនុស្សធម៌ សម្រាប់ការឆ្លងព្រំដែន ការត្រៀម ខ្លួននិងការឆ្លើយតប នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ លោក ជំទាវជូ ប៊ុនអេង បានលើកឡើងថា កម្ពុជាធ្លាប់ជួបប្រទះមួយដងរួចទៅហើយ ដោយ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរ ដែលខុសច្បាប់ ឲ្យត្រឡប់មកកម្ពុជាវិញ ដោយគ្មានការ ព្រៀងទុករាប់សែននាក់។ ដូច្នេះ ដើម្បីកុំឲ្យពលករខ្មែរយើងជួបបញ្ហាបន្តទៀត ខណៈដែលពួកគេវិលត្រឡប់មកវិញស្រដៀងនឹងករណីខាងលើនេះ ក្រុមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សត្រូវរិះរកមធ្យោបាយ ទុកឲ្យហើយសម្រាប់ពួកគេនិងជួយពួកគេនោះ។ សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ពលករ ខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសជាង ១លាននាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្នុងនោះប្រទេសថៃ ដែលជាប្រទេសជាប់នឹង កម្ពុជាមានច្រើនជាងគេបន្ទាប់ប្រទេសកូរ៉េខាងត្បូង និងម៉ាឡេស៊ី៕

website_news/2020180201.txt · Last modified: 2020/02/18 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki