website_news:2020180203

ដើម្បីកាត់បន្ថយចំនួនពលករចំណាកស្រុក គឺយុវជនម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិច

http://bayontv.com.kh/ 17/02/2020

រតនគិរី ៖ លោក ជឹម ឈឿន អនុប្រធានផ្នែកផែនការ រដ្ឋបាល ហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីអភិវឌ្ឍយុវជន បានថ្លែងថា ការឈានជើងចូលប្រឡូកក្នុងទីផ្សារការងារ ធ្វើយ៉ាងណាដើម្បី ទទួលបានជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន និងដើម្បីកាត់បន្ថយចំនួនពលករចំណាកស្រុក គឺយុវ ជនម្នាក់ ត្រូវមានជំនាញមួយយ៉ាងតិច ។

នៅក្នុងសិក្ខាសាលា ស្តីពីការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជន នៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះ លោក ជឹម ឈឿន អនុប្រធានផ្នែកផែនការ រដ្ឋបាល ហិរញ្ញវត្ថុ នៃអគ្គលេខា ធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានជំរុញយុវជន ជាពិសេស សិស្សានុសិស្ស នៅ កម្រិតមធ្យមសិក្សា ឱ្យមានផែនការកាន់តែច្បាស់ ក្នុងការកំណត់អំពីផែនការសិក្សា ការរៀបចំខ្លួនចូលថ្នាក់ ឧត្តមសិក្សា និងរៀនវិជ្ជាជីវៈ ដើម្បីចាប់យកជំនាញ មុននឹងឈានជើងចូលប្រឡូកក្នុងទីផ្សារការងារ។ លោក ជឹម ឈឿន បានឱ្យដឹងទៀតថា កន្លងមក អគ្គលេខាធិការដ្ឋាន នៃក្រសួងអប់រំ បាន សហការរៀបចំសិក្ខាសាលាបែបនេះ ចំនួន១២ខេត្តរួចមកហើយ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយព័ត៌មានសំខាន់ៗដល់យុវជន ជាពិសេសសិស្សានុសិស្ស សំដៅធ្វើយ៉ាងណាឱ្យពួកគេ អាចកំណត់ឱ្យបាន ច្បាស់ អំពីផែនការសិក្សា៕

website_news/2020180203.txt · Last modified: 2020/02/18 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki