website_news:2020180204

លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានចុះអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

https://www.facebook.com/deputygovernoryousophear/ គ.ខ.ប.ជ សៀមរាប 17-02-2020

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារបង្ការទប់ស្កាត់ ដឹកនាំដោយមន្ទីរអប់រំយុវជន និងកីឡាខេត្ត នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្ស ខេត្តសៀមរាប បានចុះអប់រំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវលើកុមារនៅតាមសហគមន៍ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការអប់រំផ្សព្វផ្សាយនេះ រៀបចំឡើង ដើម្បីលោក អ្នកគ្រូ និងសិស្សានុសិស្ស បានយល់ដឹងអំពីរូបភាព និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរំលោភបំពានផ្លូវភេទលើកុមារ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។

website_news/2020180204.txt · Last modified: 2020/02/18 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki