website_news:2020180207

ពលករខ្មែរ ធ្វើការនៅលើទូកនេសាទត្រី ម្នាក់សម្រេចចិត្តលោតពីលើទូកដើម្បីទៅផ្ទះបន្ទាប់ពីទំនាស់ជាមួយកម្មករម្នាក់ និងនឹកស្រុកកំណើត

https://www.facebook.com/officialworker/ 16-02-2020

យោងតាមប្រភពព័ត៌មានពីខេត្តត្រាត ប្រទេសថៃ នៅថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានអោយ ដឹងថា មានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ Phanna Nginn ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ បានលោតពីលើទូកនេសាទត្រីមួយគ្រឿង ឈ្មោះ (ស.សែងសំប៊ូណ២) កាលពីវេលាម៉ោង០៩យប់ ត្រូវនឹងថ្ងៃសៅរ៍ ទី១៥ ខែ កុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចកើតហេតុនៅម្ដុំសមុទ្រកោះគូត ស្ថិតនៅក្នុងស្រុកកោះគូត ខេត្តត្រាត ប្រទេសថៃ។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ម្ចាស់ទូកនេសាទត្រីខាងលើ បានហៅទូរស័ព្ទរាយការណ៍ជូនដំណឹងដល់ សមត្ថកិច្ចថៃដែលពាក់ព័ន្ធ អោយជួយអន្តរាគមន៍ស្វែងរកពលករខ្មែររូបនេះភ្លាមៗផងដែរ ។ នៅវេលាម៉ោង ១២ថ្ងៃ ត្រង់ ត្រូវនឹងថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចជំនាញដែនសមុទ្រថៃបាន រកឃើញជនរងគ្រោះកំពុងអណ្ដែតខ្លួននៅក្នុងសមុទ្រក្នុងស្រុកកើតហេតុ។

website_news/2020180207.txt · Last modified: 2020/02/18 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki