website_news:2020180208

ឧបទ្ទវហេតុផ្ទុះធុងហ្គាស់ នៅកន្លែងធ្វើការបណ្ដាលអោយពលករខ្មែរម្នាក់រងគ្រោះរបួសយ៉ាងធ្ងន់នៅថៃ

https://www.facebook.com/officialworker/ 17-02-2020

ដំណឹងប្រកាសតាមសាចញាតិ បុរសពលករខ្មែរ ម្នាក់ ឈ្មោះ ស៊ុំ រ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្រុកកំណើតរស់នៅ ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នជនរងគ្រោះបានចំណាកស្រុកខុសច្បាប់ចូលមកធ្វើការនៅក្នុងប្រទេសថៃ បានរយៈពេល០២ថ្ងៃ បន្ទាប់មកបានកើតហេតុឧបទ្ទវហេតុផ្ទុះធុងហ្គាស់ នៅកន្លែងធ្វើការបណ្ដាលអោយជនរងគ្រោះរង់របួសយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានអ្នកធ្វើការជាមួយដឹកយកមកទុកចោលនៅ(មន្ទីរពេទ្យ PHYETHAI3 )ក្នុងទីក្រុងបាងកក ប្រទេសថៃ ដូច្នេះហើយប្រសិនមានបងប្អូនណាស្គាល់ សាចញាតិជនរងគ្រោះ សូមមេត្តាទំនាក់ទំនងមកកាន់លេខទូរស័ព្ទ0636655300 ជាបន្ទាន់ សូមអរគុណ។

UPDATE៖បន្ថែមបន្ទាប់ពីមានបងប្អូននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកស៊ែរបន្ដច្រើន ខណៈពេលនេះមានបងប្អូនខាងសាច់ញាតិជនរងគ្រោះបានទំនាក់ទំនងមកខាងមន្ទីរពេទ្យបាយ៉ាថៃ៣ហើយ យើងខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជួលស៊ែររហូតសាចញាតិជនរងគ្រោះបានទទួលដំណឹង។

website_news/2020180208.txt · Last modified: 2020/02/18 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki