website_news:2020180501

ពលករខ្មែរក្រុមថ្មីបន្តចាញ់បោកមេខ្យល់មន្ត្រីនិងអាជ្ញាធរទាល់តម្រិះ

http://www.rasmeinews.com/ May 15, 2020, 10:37 PM

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖មានពលករក្រុមថ្មីៗបន្តចាញ់បោកមេខ្យល់គឺបន្ទាប់ពីក្រុមចាស់ៗជាច្រើនបានចាញ់បោកមេខ្យល់រួចមក។ដល់ដំណាក់កាលនេះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចហាក់ដូចជាទាល់តម្រិះក៏បែរជាសរសេរអង្វរលន់តួលោកមេខ្យល់ថា សូមមានចិត្តមនុស្សធម៌កុំបោកប្រាស់កុំធ្វើបាបពលរដ្ឋជាអ្នកស្រុកស្រែចម្ការដែលល្ងង់ខ្លៅក្រីក្រអី។

មន្ត្រី សាលា ស្រុក ថ្មពួកម្នាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បាន សរសេរ សារ ថា៖ ” សូម អង្វរ ដល់អស់លោកមេខ្យល់ទាំងឡាយកុំដើរបោកបញ្ឆោតបងប្អូនខ្មែរយើងយកទៅថៃអី។ព្រោះថៃឝេតឹងខ្លាំងណាស់ ថៃគេនៅបិទប្រទេសព្រោះកូវីដ១៩នៅឡើយណាមួយខុសច្បាប់ទៀត ” ។ មន្ត្រីបានបន្តថា៖”នាំគ្នាយកលុយពីពួកគាត់ក្នុងម្នាក់ៗ២.៥០០បាតទៅ៣.០០០បាតទៀត។ពួកគាត់កំពុងក្រផងហើយយកទៅចោលឱ្យទាហ៊ានថៃចាប់បញ្ជូនមកវិញទៀត។លោកមេខ្យល់ឯងមិនមានបេះដូងទេថាពលករខ្មែរយើងជាឈាមជ័រអ្នកក្រវេទនាអ្នកស្រែចម្ការហើយត្រូវធ្វើការស៊ីឈ្នួលគេ” ។

ចំណែកមន្ត្រីសមត្ថកិច្ចនគរបាលវិញបានឱ្យដឹងដោយព្រមានមេខ្យល់ថា ៖ថ្ងៃនេះលោកមេខ្យល់ឯងនៅមានរាសីគេចខ្លួនបាន។តែអ្នកឯងចូរចាំថាជង់មិនដែលភ្លេចកុកទេ។ ហេតុនេះសូមលោកមេខ្យល់ឯងឱ្យមានចិត្តអាណិតអាសូរដល់ជនជាតិយើងដែលមានឈាមជ័រជាពលករខ្មែរផង”។ សារដូចខាងលើខណៈមានពលករក្រុមថ្មី១ក្រុមត្រូវមេខ្យល់បោកយកលុយអស់ហើយនាំទៅបំបរបង់ចោលនៅក្បែរព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រស្រុកថ្មពួកកាលពីថ្ងៃទី១៤ខែឧសភា។ គឺករណីបងប្អូនពលករខ្មែរមានលំនៅស្រុកស្ទោងខេត្តកំពងធំចំនួន៦នាក់ត្រូវបានមេខ្យល់បោកយកលុយរួចមកចោលនៅព្រុំដែនកម្ពុជាថៃ។ ត្រូវមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចស្រុកថ្មពួកខេត្តបន្ទាយមានជ័យប្រមូលនិងបញ្ជូនឱ្យវិលត្រឡប់ទៅភូមិកំណើតវិញ។ មន្ត្រីក៏បានពិនិត្យទីតាំងនិងមធ្យោបាយដើម្បីដឹកបញ្ជូនពលករបន្តទៀត។

សូមរំលឹកថា កាលពីសប្តាហ៍មុននៃខែឧសភានេះមានពលករខ្មែរ៦៧នាក់ ត្រូវមេខ្យល់តែម្នាក់ពីរនាក់ជាមេខ្យល់បោកប្រាសយកទៅបោះចោលនៅព្រំដែនកម្ពុជាថៃនៅស្រុកម៉ាឡៃ។ បានទាហានឈុតខ្មៅថៃជួយផ្តល់បាយទឹកនិងដឹកហើយបញ្ជូនមកកម្ពុជាវិញតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ៕S/

website_news/2020180501.txt · Last modified: 2020/05/18 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki