website_news:2020180506

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរ ពីសមត្ថកិច្ចថៃ ចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial/ 15-05-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម នាវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានទទួលពលករខ្មែរ ពីសមត្ថកិច្ចថៃ ចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំ ០៤នាក់នេះ មាន ១. ឈ្មោះ ឆយ យ៉ាន ភេទស្រីអាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិថ្មី ឃុំព្រៃសន្ធរ ស្រុកសកំចាយមារ ខេត្តព្រៃវែង, ២. ឈ្មោះ ហម គា ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំព្រៃសន្ធរ ស្រុកកំចាយមារ ខេត្តព្រៃវែង, ៣. ឈ្មោះ ចក់ ព្រំ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ាក់ខ្លង ឃុំត្ប៉ាក់ខ្លងន ស្រុកមណ្ឌលសីមា ខេត្តកោះកុង និង៤. ឈ្មោះ ហម លុយ ភេទប្រុស អាយុ ៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំព្រៃសន្ធរ ស្រុកកំចាយមារ ខេត្តព្រៃវែង និងមានការចូលរួមពីមន្ត្រីចត្តាឡឺស័ក ត្រួតពិនិត្យុសុខភាពផងដែរ បន្ទាប់មកប៉ុស្តិ៍បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020180506.txt · Last modified: 2020/05/18 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki