website_news:2020180511

បានត្រឹមអាណិតប៉ុន្តែមិនអាចជួយបាន

https://www.facebook.com/labourkhmer 15-05-2020

ស្ដ្រីពលករខ្មែរវ័យ៤០ឆ្នាំម្នាក់ ធ្លាក់ខ្លួនក្លាយជាអ្នកទោស បន្ទាប់ពីគ្មានប្រាក់សម្រាប់ទិញស្បៀងអាហារចុកក្នុងប្រទេសថៃ ដោយសារកន្លែងធ្វើការបិទដោយសារវិបត្តិជំងឺកូវីដ១៩ក្នុងប្រទេសថៃ បានបង្ខំចិត្តចូលទៅលួចអាហារនៅក្នុងហាង7-11 មួយកន្លែងនៅខេត្តសាមុតប្រាកានប្រទេសថៃ បន្ទាប់មកត្រូបុគ្គលឹកធ្វើការក្នុងហាងចាប់ប្រគល់អោយសម្ថកិច្ចថៃទៅចាត់វិធានការណ៍តាមផ្លូវច្បាប់។

តាមបញ្ជាក់ប្រាប់ពីសាច់ញាតិស្ដ្រីពលករខ្មែរខាងលើបានអោយដឹងថា បងស្រីគាត់ជាពលករធ្វើការនៅក្នុងខេត្តសាមុតប្រាកាន ដោយសារតែប្រទេសថៃ ដោយសារតែមានវិបត្តិជំងឺកូវីដ១៩ ក្នុងប្រទេសថៃ បានធ្វើអោយកន្លែងធ្វើការបងស្រីគាត់បិទ មិនមានការធ្វើ និងគ្មានប្រាក់សម្រាប់ទិញអាហារហូបចុករយៈពេលវែងផង និងច្រកព្រំដែនបិទមិនអាចអោយគាត់វិលត្រលប់ទៅស្រុកកំណើតបានផងនោះ បានធ្វើអោយបងស្រីគាត់សម្រេចចូលទៅលួចអាហារយកមកបរិភោគប៉ុន្តែត្រូវបានបុគ្គលិកលក់នៅក្នុងហាងចាប់រួចប្រគល់អោយសម្ថកិច្ចថៃ ដើម្បីយកទៅចាត់វិធានការណ៍តាមផ្លូវច្បាប់។

បច្ចុប្បន្នបងស្រីកំពុងស្ថិតក្នុងការឃុំខ្លួនរបស់សម្ថកិច្ច ដើម្បីរង់ចាំឡើងតុលាការកាត់ទោសតាមផ្លូវច្បាប់របស់ប្រទេសថៃ។ រីឯប្អូនប្រុសរបស់បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសថៃជួយអន្តរាគមន៍ដល់បងស្រីគាត់ដែរប៉ុន្តែហាក់ដូចជាគ្មានសង្ឃឹមសោះ…។ ភក្ត្រា ពលករខ្មែរ ៖15.05.20

website_news/2020180511.txt · Last modified: 2020/05/18 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki