website_news:2020181101

អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដែល ត្រូវរួមគ្នាទប់ស្កាត់

https://www.pdikampongcham.info/ ១៧ ខែវិច្ឆិកា ២០២០ អត្ថបទដោយ៖ លោក ធឹម សារ៉ន

ការបង្ក្រាបបទល្មើសជួញដូរមិនអាចមានតែសមត្ថកិច្ចទេ ត្រូវមានការសហការចូលរួមដៃគូរ សហការ អង្គការនានា និងស្ថាប័នដែលពាក់ព័ន្ធស្ថាប័នពាក់ព័ន្ធជាពិសេសប្រជាពរដ្ន ទើបធ្វើឲ្យបទល្មើសការជួញដូរមនុស្សមានការថយចុះនិងមានប្រសិទ្ធភាព។ នោះបើតាមការឲ្យដឹងពីលោកស្រី វរសេនីយ៍ឯក ហេង ដាឡែន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ លោកស្រី វរសេនីយ៍ឯក ហេង ដាឡែន លើកឡើងបែបនេះ ក្នុងឱកាស ចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមនាថ្ងៃអង្គារទី១៧ខែឆ្នាំវិច្ជិកា ឆ្នាំ០២០ ក្រោមប្រធានបទ(«ប្រសិទ្ធភាពនៃការទប់ស្តាត់ជួញដូរមនុស្សនៅតាមមូលដ្ឋាន»)បញ្ហាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មិនមែនជាបញ្ហា របស់ស្ថាប័ ស្នងការដ្ឋាន តែឯងនោះទេ ប៉ុន្តែវាជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយវាទាមទារការចូលរួម ឱ្យកាន់តែសកម្មពីគ្រប់ភាគី និងតួអង្គដែលពាក់ព័ន្ធ ក្នុងគោលដៅការពារប្រជាពលរដ្ឋ នៅក្នុងខេត្តរបស់យើង ហើយជាពិសេសជាងនេះទៅទៀត គឺការពារស្រ្តី និងកុមារដែលពួក គេជាជនដែលងាយរងគ្រោះ និងងាយធ្លាក់ក្នុងអន្ទាក់របស់ពួកមេខ្យល់ និងជនល្មើសនៃអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

លោកស្រីបានប្រកាន់ជំហរ រឹងមាំ ដោយសហការជាមួយ ស្ថាប័នជំនាញ ដើម្បី ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយបង្កើនការទប់ស្កាត់ និងស្វែងរកបទល្មើស និងបង្ក្រាបកាន់តែម៉ឺងម៉ាត់ និងប្រុងប្រយ័ត្នជានិច្ច មិនអនុញ្ញាតឱ្យជនល្មើស អន្តរការី (មេខ្យល់)ទាំងឡាយណា មានឪកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋយើង។ក្នុងនោះសម្រាប់ឆ្នាំ២០២០នេះធ្វើការបង្កាប់បានចំនួន០៤ករណី។ លោកស្រី ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់រាយការណ៍អំពីករណីជួញដូរមនុស្សតាមរយៈអាជ្ញាភូមិឃុំ ប៉ុស្តិ៍រដ្នបាល ដែលនៅជិតលោក អ្នក និងតាមរយៈទូរស័ព្ទលោកស្រីផ្ទាស់០៨១៣៧៣៨៣៩ យើងនឹងរក្សាការណ៍សម្ងាត់ជូន។

website_news/2020181101.txt · Last modified: 2020/11/18 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki